ស្រ្តីភាគច្រើននៅលើពិភពលោកតែងតែប្រើប្រាស់ថ្នាំពន្យារកំណើតដើម្បីការពារពីការមានកូនដោយចៃដន្យ។ ថ្នាំពន្យារកំណើតគឺជាថ្នាំលេបម្យ៉ាងដែលមានផ្ទុកអរម៉ូនមួយប្រភេទដែលមាននាទីទៅបញ្ឈប់អូវែក្នុងការបញ្ចេញស៊ុត។ ការប្រើប្រាស់ថ្នាំនេះបានជួយដល់ស្រ្តីដែលមិនចង់បានបុត្រ ប៉ុន្តែយ៉ាងណាមិញវាក៏ផ្ដល់ផលអាក្រក់ដល់សុខភាពរាងកាយផងដែរ៖
១. បង្កើនចំណង់បរិភោគអាហារ៖ ការប្រើប្រាស់ថ្នាំពន្យារកំណើតអាចធ្វើឲ្យស្រ្តីភាគច្រើនមានចំណង់ទទួលទានអាហារពោលគឺ តែងមានអារម្មណ៍ឃ្លានដែលជាកត្តាមួយជម្រុញអោយមានប៉ះពាល់ដល់សុខភាព និងឡើងទម្ងន់ផងដែរ។
២. បង្កជាជម្ងឺផ្សេងៗ៖ ការសិក្សាមួយបានលើកឡើងថា ការលេបថ្នាំពន្យារកំណើតក៏អាចបង្កជាជំងឺផ្សេងៗដល់រាងកាយបានផងដែរដូចជា ជំងឺគាំងបេះដូង ជំងឺកកឈាម លើសឈាម ជំងឺទាក់ទងនឹងថង់ទឹកមាត់ មហារីកថ្លើម ការដាច់សរសៃឈាមក្នុងខួរក្បាលជាដើម។ ប្រសិនបើស្ត្រីដែលប្រើប្រាស់ថ្នាំនេះមានអាយុលើសពី ៣៥ ឆ្នាំ ស្រ្តីនោះមានហានិភ័យខ្ពស់ជាងក្នុងការកើតជំងឺទាំងនេះ ។
៣. ធ្វើឲ្យមានបញ្ហានៅលើផ្ទៃមុខ៖ ស្ត្រីដែលប្រើប្រាស់ថ្នាំពន្យារកំណើតភាគច្រើនមានបញ្ហានៅលើផ្ទៃមុខដូចជា ឡើងមុនខុសធម្មតា ឡើងអាចម៍រុយ ជាំ មុខខ្មៅស្រអាប់។
៤. ប៉ះពាល់ភ្នែក៖ ការសិក្សាមួយចំនួនបានលើកឡើងថា ថ្នាំពន្យារកំណើតអាចធ្វើឲ្យសាច់ត្រង់ត្របកភ្នែកលោកអ្នកមានសភាពក្រាស់ជាងមុនដែលនេះអាចផ្ដល់ផលរំខានដល់ការមើល ជាពិសេសអ្នកប្រើប្រាស់ឡែនភ្នែក។
៥. បង្កឲ្យមានអាការៈផ្សេងៗ៖ ស្រ្តីដែលប្រើប្រាស់ថ្នាំពន្យារកំណើតអាចបង្កឲ្យមានអាការៈផ្សេងដូចជា វិលមុខធីងធោង ឈឺក្បាល ចង់ក្អួត គេងមិនលក់ ឈឺសុដន់ ហើយមានអារម្មណ៍មិនល្អ ឆាប់ខឹង ឆាប់មួរម៉ៅ និងអាចបង្កឲ្យមានបញ្ហាស្ត្រេសបានផងដែរ។ អាការៈនឹងអាចបាត់ទៅវិញក្នុងរយៈពេល ២ ទៅ ៣ ខែអាស្រ័យតាមមនុស្សម្នាក់ៗ។
ប្រភពៈ Healthline | https://www.healthline.com/health/birth-control-effects-on-bodyMedicalNewsToday | https://www.medicalnewstoday.com/articles/290196
រក្សាសិទ្ធិ©ដោយ៖ Pethyoeung e-Health ID កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពីការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជបណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក ៤.០ + ។