មូលហេតុទាំង៥ ចំណុចនៃអាការៈវិលមុខកំឡុងពេលមានផ្ទៃពោះ

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2024-07-26

ស្រ្តីមានគភ៌ភាគច្រើនតែងមានអាការៈវិលមុខ ធីងធោង មិនស្រួលខ្លួនជាដើម។​​ វាមិនមានផលប៉ះពាល់អ្វីធំដុំទៅដល់សុខភាពនោះទេ តែបញ្ហានេះអាចផ្ដល់ការរំខាន ឬបង្កហានិភ័យផ្សេងៗដល់សុវត្ថិភាពជាដើម។​​ ដូចនេះ លោកអ្នកគួរមានការយល់ដឹងឲ្យបានច្បាស់អំពីមូលហេតុនៃអាការៈមួយនេះដើម្បីស្វែងរកដំណោះស្រាយឲ្យបានសមស្រប។ ទាំងនេះគឺជាមូលហេតុទាំង​​ ចំណុចនៃអាការៈវិលមុខកំឡុងពេលមានផ្ទៃពោះ៖

 

១. អរម៉ូនរីឡាស៊ីន (relaxin) ៖ អរម៉ូននេះមាននាទីបញ្ជូនឈាមពីក្នុងរាងកាយម្ដាយទៅកាន់កូននៅក្នុងផ្ទៃដើម្បីផ្ដល់សារជាតិចិញ្ចឹមដល់ទារក។ កត្តានេះហើយដែលធ្វើឲ្យឈាមមិនអាចរត់ទៅខួរក្បាលបានគ្រប់គ្រាន់ដែលជាហេតុធ្វើឲ្យម្ដាយមានអាការៈវិលមុខ។

  

២. បរិភោគមិនគ្រប់គ្រាន់៖ ការពិសារតិចធ្វើឲ្យសារធាតុគ្លុយកូស (glucose) ក្នុងសរសៃឈាមធ្លាក់ចុះដែលបណ្ដាលឲ្យមានការធីងធោង និងវិលមុខ។ 

 

៣. ទឹកនោមផ្អែម និងអាំងស៊ុយលីន៖ នៅពេលស្រ្តីផ្ទៃពោះ រាងកាយមិនអាចប្រើប្រាស់អាំងស៊ុយលីនបានល្អ​​​​​​នោះទេ ធ្វើឲ្យមានការផលិតអាំងស៊ុយលីនច្រើនពេកដែលបណ្ដាលឲ្យស្រ្តីនោះមានជំងឺទឹកនោមផ្អែមនៅពេលមានគភ៌ (gestational diabetes)។ កត្តានេះធ្វើឲ្យមានអាការៈឃ្លាន វិលមុខ​​ មិនស្រណុកនៅក្នុងខ្លួនដោយសារការជាតិស្ករនៅក្នុងសរសៃឈាមកើនច្រើនពេក។

 

៤. សម្ពាធពីក្នុងរាងកាយ៖ នៅពេលដែលគភ៌មានអាយុចាស់ខែបន្តិច ស្បូននឹងចាប់ផ្ដើមរីកមាឌដែលបណ្ដាលឲ្យមានការផ្ដល់សម្ពាធទៅដល់គ្រឿងក្នុងនៃរាងកាយ។ ការផ្ដល់សម្ពាធនេះធ្វើឲ្យសួតមិនអាចដកដង្ហើមបានល្អ ដែលធ្វើឲ្យមានការខ្វះអុកស៊ីសែននៅក្នុងខ្លួន។ កង្វះនៃអុកស៊ីសែនធ្វើឲ្យស្រ្តីនោះមានអារម្មណ៍មិនស្រួលខ្លួន ងងឹតមុខ។ 

 

៥. សញ្ញានៃជំងឺផ្សេងៗ៖ អាការៈវិលមុខធីងធោងពុំមែនកើតឡើងដោយសារប្រព័ន្ធដំណើរការនៅក្នុងរាងកាយរបស់យើងមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាអាចបណ្ដាលមកពីសញ្ញានៃជំងឺផ្សេងៗទៀតដូចជា សម្ពាធឈាមឡើងខ្ពស់ ការឆ្លងមេរោគ​​ ជំងឺកំណកឈាមជាដើម។

 

ប្រភព៖ MedicalNewsToday| https://www.medicalnewstoday.com/articles/dizziness-in-pregnancy#prevention

រក្សាសិទ្ធិ©ដោយ៖ Pethyoeung e-Health ID

កាន់តែងាយស្រួល! បង្កើនភាពជិតស្និតជាមួយវេជ្ជបណ្ឌិត ណាត់ជួបវេជ្ជបណ្ឌិតដោយពុំរង់ចាំយូរ ចំណេញពេលវេលា ចំណេញថវិកា អានគន្លឹះថែទាំសុខភាពជាប្រចាំ ទទួលសាររំលឹកពីការណាត់ជួប និងទទួលបានមុខងារកំណត់ត្រាប្រវត្តិជំងឺ។ មានអែប Pethyoeung e-Health ID ប្រើ ដូចមាន វេជ្ជបណ្ឌិតនៅជាមួយគ្រប់ពេលវេលា គ្រប់ទីកន្លែង ២៤ម៉ោង! លើសពីនេះ អែប Pethyoeung e-Health ID ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក ៤.០ +  ។