ការមើលថែមាត់ធ្មេញ គឺជារឿងសំខាន់ ដែលមនុស្សម្នាក់ៗ គួរធ្វើ និងយកចិត្តទុកដាក់។ ក្រៅពីការសម្អាតទូទៅ អ្នកត្រូវណាត់ជួបទន្តពេទ្យ ដើម្បីស្វែងយល់ពីសុខភាពមាត់ធ្មេញ និងធ្វើការព្យាបាលបញ្ហាមាត់ធ្មេញ។ សម្រាប់កុមារតូចៗ ការពិនិត្យធ្មេញ គឺជារឿងសំខាន់ សម្រាប់អាណាព្យាបាល ក្នុងការតាមដានដំណើរលូតលាស់ធ្មេញ និងសុខភាពមាត់ធ្មេញរបស់កូន។ តើអាណាព្យាបាល គួរនាំកូនតូច ទៅពិនិត្យមាត់ធ្មេញដំបូង នៅពេលណា?
ការពិនិត្យលើកទីមួយ៖
១. គួរពិនិត្យនៅពេលកុមារ មានអាយុ ១២ខែ ឬនៅពេលដុះធ្មេញដំបូងបាន ៦ខែ។
២. គោលបំណង៖
• ជួយឲ្យកុមារមានផាសុកភាពមាត់ធ្មេញ
• តាមដានការលូតលាស់។
៣. ចំណុចដែលទន្តពេទ្យ នឹងពិនិត្យមើលមាន៖
• ធ្មេញ
• ថ្គាម
• ចង្កូម
• ការខាំ
• អញ្ចាញ
• ជាលិកាមាត់។
៤. សេវា ដែលទន្តពេទ្យនឹងផ្ដល់ជូនកុមារ៖
• ការសម្អាតសើៗ រួមមាន ការខាត់ធ្មេញ និងសម្អាតកាកសំណល់ផ្សេងៗ
• ការណែនាំអំពីការសម្អាតនៅផ្ទះ រួមមាន ការប្រើអំបោះសម្អាត និងការប្រើប្រាស់ Fluoride ជាដើម។
ការពិនិត្យលើកទីពីរ៖
១. កុមារ គួរពិនិត្យធ្មេញជាមួយទន្តពេទ្យ រៀងរាល់ ៦ខែម្ដង (ដូចមនុស្សពេញវ័យ)។
២. ទន្តពេទ្យ អាចនឹងណែនាំឲ្យមានការណាត់ជួបញឹកញាប់ ៣ខែម្ដងទៅតាមស្ថានភាពមាត់ធ្មេញ និងតម្រូវការឲ្យមានការយកចិត្តទុកដាក់ខ្ពស់ លើការលូតលាស់ធ្មេញក្មេង៕
ប្រភព៖ Stanford Children’s Health II https://www.stanfordchildrens.org/en/default.page
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង