អត្ថប្រយោជន៍សុខភាព កំពូល ៣យ៉ាង របស់ផ្សិត៖ ប្រឆាំងការឆ្លងមេរោគ ប្រឆាំងការរលាកហើម និងជំរុញប្រព័ន្ធស៊ាំ

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2023-05-13

ចង់ស្វែងរកអាហារ ដែលជួយដល់សុខភាព ទទួលទានផ្សិតជាអាហារ គឺជាជម្រើសត្រឹមត្រូវ។ មានរយៈពេលយូរមកហើយ ដែលផ្សិតត្រូវបានគេស្គាល់ថាជាប្រភេទអាហារ ដែលមានសារជាតិជំនួយសុខភាព ហាក់បីដូចជាឱសថដែរ។ វាមានសារធាតុឱសថ និងជំនួយដល់ប្រព័ន្ធភាពស៊ាំរបស់អ្នកទទួលទាន។

 

យោងតាមការស្រាវជ្រាវ រយៈពេលជាច្រើនពាន់ឆ្នាំមកហើយ ក្នុងវប្បធម៌ក្រិចបុរាណ និងវប្បធម៌ប្រទេសចិន គេប្រើប្រាស់ផ្សិតជាអាហារជំនួយកម្លាំង និងជំនួយសុខភាព។ បច្ចុប្បន្ន គេនិយមប្រើផ្សិតក្នុងអាហារច្រើនប្រភេទ ព្រោះគេអាចច្នៃផ្សិត ជាគ្រឿងផ្សំនៃមុខម្ហូបជាច្រើនមុខ។

 

ប្រភេទផ្សិតដែលអាចទទួលទានបាន មានជាង ២០០០ប្រភេទ ហើយក្នុងនោះរួមមាន៖

១. crimini

. portobello

. white button

. reishi

. shiitake

. oyster

. Chaga

. maitake

 

មានការសិក្សា ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ រកឃើញថា ផ្សិត មានគុណសម្បត្តិ ៣យ៉ាងធំបំផុតគឺ៖

១. ប្រឆាំងការឆ្លងមេរោគ

២. ប្រឆាំងបញ្ហារលាកហើម

៣. បង្កើនភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំ

 

ផ្សិតមានផ្ទុកសារជាតិសំខាន់ជាច្រើន ដែលរាងកាយត្រូវការ ដើម្បីទ្រទ្រង់សុខភាព៖

១. ជាតិសរសៃ

២. រីបូហ្វ្លាវីន

៣. នីអាស៊ីន

៤. សេឡេញ៉ូម

៥. វីតាមីន D

៦. សារធាតុប្រឆាំងអុកស៊ីតកម្ម

 

ប្រភព៖ Healthline https://www.healthline.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង