ខ្វះគ្រាប់ឈាមក្រហម គួរញ៉ាំអាហារនេះ ជំនួយឈាម

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2023-05-02

កាលណា អ្នកមានកោសិកាឈាមក្រហមតិច នោះអ្នកនឹងមានរោគសញ្ញាជំងឺស្លេកស្លាំង ហើយឧស្សាហ៍ឈឺ ខ្សោយ និងអស់កម្លាំង។ ប្រសិនបើមានកោសិកាឈាមក្រហមតិច រាងកាយត្រូវធ្វើការកាន់តែខ្លាំង ដើម្បីនាំយកអុកស៊ីសែន បញ្ជូនទៅក្នុងរាងកាយ។ ចង់ជៀសវាងជំងឺស្លេកស្លាំង ក៏ដូចជា បង្កើនចំនួនកោសិកាគ្រាប់ឈាមក្រហម សូមទទួលទានអាហារទាំងនេះ ធានាថា បានប្រសិទ្ធភាព៖

 

១. ជាតិដែក៖

  • សាច់គ្មានខ្លាញ់
  • គ្រឿងសមុទ្រ
  • សាច់បក្សី
  • គ្រាប់ធញ្ញជាតិ
  • គ្រាប់សណ្ដែកខៀវ
  • ទំពាំងបាយជូរក្រៀម

 

២. អាស៊ីតហ្វូលិក៖

  • ស្ពៃខ្មៅ
  • សួតសត្វ
  • ក្ដឹបស្ពៃក្ដោប
  • ទំពាំងបារាំង

 

៣. វីតាមីន B12៖

  • សាច់
  • សាច់បក្សី
  • ត្រី
  • ទឹកដោះគោ និងអាហារប្រភេទទឹកដោះគោ
  • ស៊ុត

 

៤. ទង់ដែង៖

  • អាហារប្រភេទគ្រុំ
  • ថ្លើម និងគ្រឿងក្នុងសត្វ
  • ធញ្ញជាតិសុទ្ធ
  • សូកូឡា
  • គ្រាប់ធញ្ញជាតិ
  • គ្រាប់បន្លែផ្លែឈើ

 

៥. វីតាមីន A៖

  • ត្រី
  • ស៊ុត
  • ថ្លើមសត្វ
  • អាហារប្រភេទទឹកដោះគោ
  • បន្លែស្លឹកបៃតង
  • បន្លែពណ៌ទឹកក្រូច និងលឿង
  • ប៉េងប៉ោះ

 

ទម្លាប់រស់នៅមួយចំនួន មានប្រសិទ្ធភាព សម្រាប់បង្កើនគ្រាប់ឈាមក្រហម៖

១. ទទួលទានអាហារបំប៉ន ឬថ្នាំជំនួយ តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ

២. ជៀសវាងជាតិអាល់កុល

៣. ហាត់ប្រាណទៀតទាត់ (ហាត់ប្រាណធ្ងន់ ឬស្រាល)

៤. ហាត់ប្រាណដើរយឺតៗ រត់ ឬហែលទឹក

 

ប្រភព៖ Healthline https://www.healthline.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង