១០ វិធី បែបធម្មជាតិ ដើម្បីបង្កើនសមត្ថភាពខួរក្បាល ដល់ចំណុចកំពូល

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2023-04-21

ពីមួយពេល ទៅមួយពេល ខួរក្បាលមនុស្ស អាចចុះខ្សោយ ដែលនាំឱ្យ​ការចងចាំមិនល្អ ឬភ្លេចច្រើន ព្រោះតែជីវិតមានការរវល់មមាញឹក។ ខួរក្បាលមនុស្ស អាចចុះខ្សោយ នៅពេលមនុស្សប្រឈមនឹងបញ្ហាប្រព័ន្ធប្រសាទច្រើនប្រភេទ។ ​បញ្ហាទាំងនេះ អាចបង្កដោយកត្តាហ្សែន របបអាហារ និងរបៀបរបបរស់នៅជាដើម។ ទោះជាយ៉ាងណា លោកអ្នកបង្កើនសមត្ថភាពខួរក្បាល ឱ្យដល់ចំណុចកំពូល ដោយលោកអ្នកអនុវត្តតាមវិធីទាំង ១០​នេះ៖

១. កាត់បន្ថយជាតិស្ករក្នុងអាហារ

២. ញ៉ាំខ្លាញ់ត្រី អូមេហ្កា៣

៣. ធ្វើសមាធិ

៤. រក្សាទម្ងន់ល្មម

៥. គេងឱ្យបានគ្រប់គ្រាន់

៦. ទទួលទានជាតិអាល់កុល ត្រឹមបរិមាណល្មម

៧. បង្វឹកខួរក្បាល តាមរយៈការគិតពីរឿងផ្សេងៗ

៨. តេស្តមើលកម្រិតវីតាមីន D ក្នុងរាងកាយ

៩. ធ្វើលំហាត់ប្រាណ

១០. ទទួលទានអាហារ ដែលមិនបង្កបញ្ហារលាកហើម (ឧ. បន្លែផ្លែឈើ តែ រមៀត។ល។)

ប្រភព៖ Healthline https://www.healthline.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង