ដំណេក និងចំនួនម៉ោងគេង ដើរតួនាទីសំខាន់ណាស់ សម្រាប់សុខភាពមនុស្ស ក្នុងការបង្កើនថាមពលថ្មី សម្រាករាងកាយ និងទ្រទ្រង់សុខភាព ដើម្បីដំណើរការបានល្អប្រក្រតី និងមានការលូតលាស់។ គេងគ្រប់គ្រាន់ ទើបប្រឆាំងជំងឺបានល្អ ហើយសរីរាង្គ និងមុខងារសរីរាង្គលូតលាស់បានរឹងមាំ។ ហេតុដូចនេះ ដំណេក និងចំនួនម៉ោង ដែលក្មេង ត្រូវការ ជារឿងចាំបាច់ ដែលអាណាព្យាបាល គួរដឹងមិនអាចខានបាន ដើម្បីជាចំណេះដឹងក្នុងការមើលថែកូនៗ។
អាយុក្មេង និងចំនួនម៉ោង ដែលក្មេង គួរគេង៖
គន្លឹះជួយឱ្យកុមារគេងយប់ ដោយមានប្រសិទ្ធភាព៖
១. កំណត់ម៉ោងគេងជាទម្លាប់ សម្រាប់ឱ្យកូនអនុវត្តតាម
២. កំណត់ម៉ោងងើបពីដំណេក ឱ្យកូនជាទម្លាប់ សម្រាប់អនុវត្ត
៣. បង្កើតទម្លាប់មុនចូលគេងសម្រាប់កូន (រយៈពេលដែលកូនអាចលេងបានមុនចូលគេង ទម្លាប់ងូតទឹក ទម្លាប់ដុសធ្មេញ ទម្លាប់អានសៀវភៅ និងក្រោយមកត្រូវចូលគេង)
៤. ដកឧបករណ៍អេឡិចត្រូនិច មិនឱ្យកូនលេង យ៉ាងតិច ២ម៉ោងមុនចូលគេង
៥. បន្ថយស្ត្រេស ឬអារម្មណ៍តានតឹងចំពោះកូន មុនចូលគេង
៦. រៀបចំទីតាំង និងបង្កើនមជ្ឈដ្ឋានល្អ សម្រាប់ការគេងលក់ស្រួល
៧. រក្សាសីតុណ្ហភាពល្មម មិនត្រជាក់ពេក និងមិនក្ដៅពេក (១៨.៣ ទៅ ២១.១អង្សារសេ)
៨. ការពារកូនពីអារម្មណ៍ភ័យខ្លាច
៩. ជួយកូនរក្សាអារម្មណ៍ស្ងប់ ជាជាងផ្ដោតដាក់សម្ពាធឱ្យត្រូវតែចូលគេង
១០. ព្យាយាមតាមដានដំណេក ជៀសវាងករណីកូនមានបញ្ហាដំណេក
ប្រភព៖ WebMD https://www.webmd.com/family-pregnancy & Healthline https://www.healthline.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង