កាលពីថ្មីៗនេះ ជំងឺផ្ដាសាយបក្សី បានឆ្លងក្នុងប្រទេសកម្ពុជា បង្កឱ្យកុមារីម្នាក់ អាយុ ១១ឆ្នាំ នៅខេត្តព្រៃវែង បាត់បង់ជីវិត។ តើជំងឺគ្រុនផ្ដាសាយបក្សី មានរោគសញ្ញាដូចម្ដេច? តើផ្ដាសាយបក្សី ឆ្លងទៅមនុស្សដោយវិធីណា? ហើយលោកអ្នក គួរបង្ការជំងឺគ្រុនផ្ដាសាយបក្សី តាមវិធីណា?
យោងតាមគេហទំព័រ NHS មនុស្សដែលមានជំងឺគ្រុនផ្ដាសាយបក្សី អាចកើតមានរោគសញ្ញាធ្ងន់ធ្ងរ ខុសប្រក្រតី ដូចជា ការស្លាប់មួយរំពេច ការហើមក្បាល ហើយអ្នកជំងឺ បិទភ្នែក មានភ្នែកក្រហម និងហូរទឹកភ្នែក ជាដើម។
ជំងឺគ្រុនផ្ដាសាយបក្សី អាចឆ្លងពីសត្វបក្សី មកមនុស្សដោយ៖
១. ប៉ះពាល់សត្វបក្សីឈឺ
២. ប៉ះពាល់សារជាតិទឹក ចេញពីខ្លួនអ្នកជំងឺ ឬគ្រែដេករបស់អ្នកជំងឺ
៣. ចម្អិនបក្សីឈឺ ជាអាហារ
រោគសញ្ញាជំងឺគ្រុនផ្ដាសាយបក្សី៖
១. កម្ដៅខ្ពស់ខ្លាំង
២. ឈឺសាច់ដុំ
៣. ឈឺក្បាល
៤. ក្អក ឬដង្ហើមខ្លី
៥. រាករូស
៦. ឈឺពោះ
៧. ឈឺទ្រូង
៨. ឈាមច្រមុះ ឬឈាមអញ្ចាញធ្មេញ
៩. ភ្នែកក្រហម
វិធីព្យាបាល
១. សម្រាកនៅមន្ទីរពេទ្យ ទទួលការព្យាបាលពីវេជ្ជបណ្ឌិត
២. សម្រាកនៅផ្ទះ មិននៅជិតអ្នកដទៃ
៣. ទទួលទានថ្នាំសម្លាប់មេរោគ ដូចជា oseltamivir (Tamiflu) ឬ Zanamivir (Relenza) តាមវេជ្ជបញ្ជា
វិធីបង្ការជំងឺគ្រុនផ្ដាសាយបក្សី៖
១. លាងសម្អាតដៃឱ្យស្អាត ជាមួយទឹកក្ដៅឧណ្ណៗ និងសាប៊ូ ឬអាល់កុល ជែល (ជាពិសេសនៅពេលប៉ះពាល់បក្សី)
២. ប្រើឧបករណ៍ចានស្លាបព្រាផ្សេងគ្នា សម្រាប់សាច់ឆៅ និងសាច់ឆ្អិន
៣. ចម្អិនអាហារ ឱ្យបានឆ្អិនល្អ
៤. ជៀសវាងការប៉ះបក្សីរស់
៥. កុំប៉ះបក្សីឈឺ
៦. កុំដើរចូលទីផ្សារ ឬកសិដ្ឋានចិញ្ចឹមបក្សី
៧. កុំនាំបក្សីពីស្រុកផ្សេង ចូលក្នុងស្រុករបស់ខ្លួន
៨. កុំញ៉ាំសាច់បក្សី ដែលចម្អិន មិនឆ្អិនល្អ
៩. កុំញ៉ាំស៊ុតឆៅ
ប្រភព៖ NHS https://www.nhs.uk/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង