ប្រសិនបើអ្នកអស់កម្លាំង និងឧស្សាហ៍ថប់ដង្ហើម មានស្ថានភាពរ៉ាំរ៉ៃ វាអាចមានពាក់ព័ន្ធនឹងរោគសញ្ញាជំងឺធ្ងន់ធ្ងរ។ នោះគឺអ្នកអាចប្រឈមនឹងជំងឺស្លេកស្លាំង ឬការបាត់បង់ឈាមក្រហម ហើយព្រមទាំងអាចប្រឈមនឹងជំងឺមហារីក ដោយមិនដឹងខ្លួន។ ដូចនេះប្រសិនបើលោកអ្នក មានរោគសញ្ញាបែបនេះ ញឹកញាប់ ជាប្រចាំ ឬរ៉ាំរ៉ៃ សូមប្រញាប់ទៅមន្ទីរពេទ្យពិនិត្យសុខភាព។
រោគសញ្ញាជំងឺស្លេកស្លាំង៖
១. ចង្វាក់បេះដូងលោតញាប់
២. ឈឺចុកទ្រូងយូរៗម្ដង
៣. ពិបាកដកដង្ហើម ឬដង្ហើមខ្លី
៤. វិលមុខ
៥. មានភាពស្លេកនៅត្រង់ស្បែក ក្រចក បបូរមាត់ អញ្ចាញធ្មេញ ឬអណ្ដាត
៦. ឈឺក្បាល
៧. ពិបាកផ្ចង់អារម្មណ៍
៨. គេងមិនលក់
៩. ចេះតែអស់កម្លាំង
១០. មានបញ្ហាមិនប្រក្រតី ទាក់ទងនឹងការហូរឈាម
១១. ហើមដៃហើមជើង
មូលហេតុបង្កជំងឺស្លេកស្លាំង៖
១. ជំងឺមហារីក (មហារីកឈាម មហារីកក្រពះ មហារីកពោះវៀនធំ មហារីកតម្រងនោម មហារីកក្រពេញប្រូស្តាត ឬមហារីកសុដន់)
២. ការព្យាបាលជំងឺមហារីក ដោយកាំរស្មី ឬឱសថគីមី
៣. មានដុះដុំសាច់ (ជាពិសេសដុំសាច់នៅសួត ឬអូវែរ)
៤. ខ្វះសារជាតិវីតាមីន ឬជាតិរ៉ែ ក្នុងរបបអាហារ
៥. ជាតិដែកក្នុងឈាមទាប
៦. មានជំងឺរ៉ាំរ៉ៃលើសរីរាង្គសំខាន់ៗ (ជំងឺបេះដូង ជំងឺសួត ជំងឺក្រលៀន និងជំងឺថ្លើមរ៉ាំរ៉ៃ)
៧. រាងកាយបំផ្លាញកោសិកាឈាមក្រហម ឬផលិតកោសិកាឈាមក្រហមតិច
វិធីព្យាបាលជំងឺស្លេកស្លាំង៖
១. ការបញ្ចូលឈាម (បញ្ចូលឈាមក្រហម)
២. ព្យាបាល និងទប់ស្កាត់មូលហេតុបង្កជំងឺស្លេកស្លាំង ដោយប្រើថ្នាំវេជ្ជសាស្ត្រ ឬវិធីផ្សេងៗ
៣. ញ៉ាំបំប៉នវីតាមីន ឬជាតិរ៉ែ
៤. បង្កើនកម្រិតអេម៉ូក្លូប៊ីន
៥. ព្យាបាលបង្គ្រប់ជាតិដែកដែលខ្វះ (ក្នុងសាច់ត្រី សាច់មាន់ បន្លែផ្លែឈើ ឬថ្នាំគ្រាប់បំប៉ន)
ប្រភព៖ Cancer.Net https://www.cancer.net/, American Cancer Society https://www.cancer.org/ & WebMD https://www.webmd.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង