ប្រជាជនកូរ៉េ ទទួលបានភាពល្បីល្បាញជាយូរណាស់មកហើយ ទៅលើស្បែកមុខដ៏ល្អអស្ចារ្យ និងផលិតផលថែរក្សាសម្រស់គុណភាពខ្ពស់ ដែលអាចធ្វើឱ្យស្បែកមុខ ស្រស់ថ្លាស្អាតដូចកញ្ចក់។ ស្បែកកញ្ចក់ ឬ Glass Skin សំដៅលើស្បែកសភ្លឺ ម៉ត់រលោង មានសុខភាព និងមានភាពវ័យក្មេង។ លក្ខណៈពិសេសៗរបស់សម្រស់ជនជាតិកូរ៉េ មិនផ្អែកលើគ្រឿងសម្អាងទាំងស្រុងនោះទេ។ ជនជាតិកូរ៉េ មានរូបមន្តធម្មជាតិមួយចំនួន ដែលពិសេសដាច់គេ ក្នុងការថែរក្សាសម្រស់ និងស្បែក។ ទាំងនេះ គឺជារូបមន្តធម្មជាតិ ដែលជួយបំប៉ន និងថែរក្សាសុខភាពស្បែកជនជាតិកូរ៉េ៖
១. ប្រទាលកន្ទុយក្រពើ
ក្នុងរយៈពេលដ៏យូរមកហើយ ដែលប្រទាលកន្ទុយក្រពើ ត្រូវបានគេស្គាល់ថា ជាសារជាតិផ្សំពីធម្មជាតិដ៏ល្អដាច់គេ សម្រាប់បង្កើនគុណភាពស្បែក។ សាច់របស់ប្រទាលកន្ទុយក្រពើ ល្អឥតខ្ចោះ សម្រាប់ស្បែកស្ងួត និងខូច ហើយថែមទាំងអាចព្យាបាលស្នាម និងផ្ដល់ជាតិទឹកដល់ស្បែកផងដែរ។
វិធីសាស្ត្រ៖
២. ប្រេងផ្សំពីផ្លែនៃផ្កាកុលាប (Rosehip Oil)
គន្លឹះសម្រាប់ស្បែកកញ្ចក់ គឺប្រេងផ្សំពីផ្លែផ្កាកុលាប។ ក្នុងរូបមន្តវេជ្ជសាស្ត្ររបស់ឥណ្ឌា ផ្លែផ្កាកុលាប ត្រូវបានគេប្រើជាឱសថព្យាបាលជំងឺ និងបញ្ហាស្បែក។ ចំណែកឯប្រេងផ្លែផ្កាកុលាប មានផ្ទុកសារជាតិចម្បងៗ សម្រាប់សុខភាព មានដូចជា អូមេហ្កា៣ វីតាមីន E និងវីតាមីន A។ សារជាតិទាំងនេះ សុទ្ធតែអាចព្យាបាលស្នាមផ្សេងៗ ក៏ដូចជា ស្នាមជាំផងដែរ។
វិធីសាស្ត្រ៖
៣. ស្រ្កាប់ស្ករ
ស្ក្រាប់ស្ករ ជាវិធីបកស្បែកដ៏មានប្រសិទ្ធភាពខ្ពស់ សម្រាប់ជម្រះកោសិកាងាប់ៗ និងបង្កើនការលូតលាស់កោសិកាថ្មីៗ ហើយក្នុងនោះ វាថែមទាំងជួយឱ្យស្បែក មានចរន្តឈាមល្អ និងភ្លឺចាំងបែបធម្មជាតិ។
វិធីសាស្ត្រ៖
៤. ទឹកឃ្មុំ
ទឹកឃ្មុំ មានគុណសម្បត្តិពិសេស សម្រាប់ស្បែក និងសក់។ ទឹកឃ្មុំល្អ គឺទឹកឃ្មុំធម្មជាតិ គឺវាមានសារជាតិចិញ្ចឹមខ្ពស់ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយស្បែកឱ្យរលោងល្អឥតខ្ចោះ។
វិធីសាស្ត្រ៖
៥. ទឹកអង្ករ
ទឹកអង្ករ ក៏មានភាពល្បីល្បាញដូចគ្នា លើការកម្ចាត់ស្បែកខូចដោយសារ UV និងការផលិតកូឡាជែន។ វាជួយឱ្យស្បែកមានភាពរលោង និងជៀសផុតពីភាពជ្រីវជ្រួញ។
វិធីសាស្ត្រ៖
ប្រភព៖ ETimes II https://timesofindia.indiatimes.com/etimes
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង