កាលណាអ្នកមានបញ្ហាខ្សោយក្រលៀន នោះក្រលៀនរបស់អ្នក អាចវិវដ្តយ៉ាងលឿនទៅរកការខូច។ បញ្ហារបួសក្រលៀន ឬរបួសតម្រងនោមស្រួចស្រាវ អាចវិវដ្ត្រយ័ត្នលឿនក្នុងរយៈពេលខ្លី ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ របាយការណ៍អន្តរជាតិ ដែលផ្សាយក្នុងវេបសាយ Mayo Clinic បង្ហាញថា ស្ទើរតែទាំងអស់នៃអ្នកដែលឈឺសម្រាកមន្ទីរពេទ្យ ឬមានអាការៈឈឺធ្ងន់ធ្ងរ ឈានដល់ការថែទាំសង្គ្រោះជីវិត គឺជាមនុស្ស ដែលមានបញ្ហារបួសក្រលៀនស្រួចស្រាវ។ វាកើតឡើងញឹកញាប់ នៅពេលក្រលៀនទទួលឈាម មិនបានល្អ ដោយសារចរន្តឈាម មានបញ្ហា។ ឈាមហូរមិនល្អ អាចបង្កដោយជំងឺ ឬបញ្ហាសុខភាពច្រើនប្រភេទ។
មូលហេតុបង្កបញ្ហារបួសក្រលៀនស្រួចស្រាវ៖
១. អ្នកមានបញ្ហា ដែលនាំឱ្យឈាមហូរទៅកាន់ក្រលៀនយឺត
២. អ្នកទទួលរងបញ្ហាណាមួយ ដែលបង្ករបួសដោយផ្ទាល់លើក្រលៀន
៣. ស្ទះកាកសំណល់ ឬនោមមិនចេញ
ជំងឺ ឬបញ្ហាសុខភាព ដែលបង្កឱ្យឈាមហូរខ្សោយ និងបង្ករបួសក្រលៀនស្រួចស្រាវ៖
១. បាត់បង់ឈាម
២. ប្រើថ្នាំគ្រប់គ្រងសម្ពាធឈាម អាស្ពីរីន ឬ ibunprofen
៣. មានជំងឺបេះដូង
៤. មានជំងឺគាំងបេះដូង
៥. ឆ្លងមេរោគ
៦. ខូចថ្លើម
៧. មានប្រតិកម្មអាលែកហ្ស៊ីធ្ងន់ធ្ងរ នៅតម្រងនោម
៨. មានការរលាកតម្រងនោមធ្ងន់ធ្ងរ
៩. បាត់បង់ជាតិទឹក (ខ្សោះជាតិទឹក)
កត្តាដែលបង្ករបួសផ្ទាល់លើក្រលៀន៖
១. កកស្ទះឈាម និងសរសៃឈាម ក្នុងបរិវេណក្រលៀន
២. កកស្ទះកូឡេស្តេរ៉ូល ដែលរារាំងលំហូរឈាម ទៅកាន់ក្រលៀន
៣. រលាកបណ្ដុំសរសៃឈាម ដែលមាននាទីសម្អាតកាកសំណល់
៤. មានរោគសញ្ញា Hemolytic uremic (រោគសញ្ញាបំផ្លាញកោសិកាឈាមក្រហម)
៥. ឆ្លងមេរោគ (វីរុសកូរ៉ូណាជាដើម)
៦. មានរោគសញ្ញា Lupus
៧. ប្រើឱសថព្យាបាលមហារីក (Chemo)
៨. ទទួលរងជាតិពុល (ជាតិអាល់កុល លោហធាតុ និងថ្នាំញៀនកូកាអ៊ីន)
៩. ការដាច់រហែកជាលិកាសាច់ដុំ (rhabdomyolysis)
១០. ការដាច់រហែកកោសិកាដុំសាច់ (tumor lysis syndrome)
មូលហេតុបង្កការស្ទះទឹកនោម៖
១. មហារីកប្លោកនោម
២. កកឈាមក្នុងបំពង់ទឹកនោម
៣. មហារីកមាត់ស្បូន
៤. មហារីកពោះវៀនធំ
៥. ក្រពេញប្រូស្តាតរីកធំ
៦. មហារីកក្រពេញប្រូស្តាត
៧. ក្រួសតម្រងនោម
៨. ខូចសរសៃប្រសាទ ដែលពាក់ព័ន្ធនឹងសរសៃប្រសាទប្លោកនោម
ប្រភព៖ Mayo Clinic II https://www.mayoclinic.org/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង