Sphygmomanometers ជាឧបករណ៍វាស់សម្ពាធឈាម ដែលអាចផ្ដល់លទ្ធផល គួរឱ្យទុកចិត្តបាន ហើយចាំបាច់ណាស់ អ្នកគួរមានឧបករណ៍នេះ នៅតាមផ្ទះ។ លោកអ្នក គួរតាមដានសម្ពាធឈាមរបស់ខ្លួន ឱ្យបានទៀងទាត់ ព្រោះបើពុំដូច្នោះ អ្នកអាចប្រឈមនឹងជំងឺលើសឈាម ឬសម្ពាធឈាមខ្ពស់ ដោយមិនដឹងខ្លួន។ បញ្ហាសម្ពាធឈាមខ្ពស់ គឺជាបញ្ហាសុខភាពសកលធំ និងធ្ងន់ធ្ងរមួយ ហើយមនុស្ស ដែលមានបញ្ហាលើសឈាម ប្រឈមនឹងជំងឺច្រើនប្រភេទ ជាពិសេសជំងឺទាក់ទងនឹងសរសៃឈាមបេះដូង។ ហេតុដូចនេះ ការវាស់ឱ្យដឹងពីសម្ពាធឈាម របស់ខ្លួនទៀងទាត់ គឺជារឿងសំខាន់។
ហានិភ័យនៃការលើសសម្ពាធឈាម៖
១. ជំងឺបេះដូង
២. ជំងឺគាំងបេះដូង
៣. ជំងឺដាច់សរសៃឈាម
៤. ជំងឺខ្សោយបេះដូង
៥. ជំងឺសរសៃឈាម
៦. ជំងឺក្រលៀន
៧. ជំងឺវង្វេង បង្កដោយបញ្ហាសរសៃឈាម
រោគសញ្ញានៃការលើសសម្ពាធឈាម៖
១. ឈឺក្បាល
២. ដង្ហើមខ្លី
៣. ឈាមច្រមុះ
សារៈសំខាន់ នៃការដឹងអំពីសម្ពាធឈាមរបស់ខ្លួន៖
១. ធ្វើរោគវិនិច្ឆ័យ បង្ការ និងព្យាបាលជំងឺលើសសម្ពាធឈាម
២. បង្ការជំងឺបេះដូង ជំងឺដាច់សរសៃឈាម និងជំងឺខូចក្រលៀន
សម្ពាធឈាម៖
ប្រភព៖ Europa II https://european-union.europa.eu/select-language?destination=/node/1, Mayo Clinic II https://www.mayoclinic.org/ & NHS II https://www.nhs.uk/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង