កុំអង្គុយយូរពេក ប្រយ័ត្នគាំងបេះដូង

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2023-01-25

សូមកុំអង្គុយធ្វើការយូរ រយៈពេលយូរពេក ព្រោះមិនល្អសម្រាប់សុខភាពនោះទេ។ ការសិក្សាបានបង្ហាញថា ការអង្គុយរយៈពេលយូរ មានជាប់ពាក់ព័ន្ធនឹងបញ្ហាសុខភាពជាច្រើន គ្រោះថ្នាក់ដល់ជីវិត។ អ្វីដែលគួរឱ្យខ្លាចបំផុតនោះគឺ វាបង្កើនហានិភ័យមរណភាព បង្កដោយជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាម និងជំងឺមហារីក។ សូមអានអត្ថបទនេះ ដើម្បីទទួលបានព័ត៌មានលម្អិត។

 

គ្រោះថ្នាក់នៃការអង្គុយរយៈពេលយូរ៖

១. លើសទម្ងន់

២. ឡើងសម្ពាធឈាម

៣. ជាតិស្ករក្នុងឈាមខ្ពស់

៤. លើសជាតិខ្លាញ់ ជុំវិញចង្កេះ

៥. ជំងឺសរសៃឈាមបេះដូង (គាំងបេះដូង និងដាច់សរសៃឈាម។ល។)

៦. ជំងឺមហារីក

 

ដំណោះស្រាយ សម្រាប់ជៀសវាងការអង្គុយយូរ៖

១. ងើបដើរ ឬសម្រាក រៀងរាល់ ៣០នាទីម្ដង

២. ប្ដូរមកឈរវិញ ក្នុងពេលធ្វើការ (ឈរបណ្ដើរ ធ្វើការបណ្ដើរ)

៣. ជ្រើសរើសការដើរ ឬឈរ ក្នុងការប្រជុំ ឬពិភាក្សាគ្នា

 

ប្រភព៖ Mayo Clinic II https://www.mayoclinic.org/ & Harvard Health Publishing II https://www.health.harvard.edu/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង