ស្ត្រី ដែលស្ថិតក្នុងវ័យបង្កកំណើត គួរធ្វើរឿងទាំងនេះ នឹងធានាថា សុខភាពល្អលេខមួយ!

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2023-01-21

ក្នុងវ័យមួយ ដែលជាវ័យរបស់ស្ត្រីមានលទ្ធភាពបង្កកំណើត ស្ត្រីត្រូវការយ៉ាងចាំបាច់នូវសុខភាពល្អមាំមួន។ យោងតាមអង្គការសុខភាពពិភពលោក វ័យបង្កកំណើតរបស់ស្ត្រី គឺអាយុចាប់ពី ១៥ឆ្នាំ ដល់ ៤៩ឆ្នាំ។ នោះមានន័យថា ក្នុងចន្លោះអាយុ ១៥ ទៅ ៤៩ឆ្នាំ ស្ត្រីមានលទ្ធភាពខ្ពស់ក្នុងការបង្កកំណើត។ ក្នុងវ័យនេះដែរ ស្ត្រីគួរថែសុខភាពឱ្យបានល្អ ដើម្បីទទួលបានភាពមាំមួន និងត្រៀមខ្លួនរួចរាល់ សម្រាប់ការមានផ្ទៃពោះ ក្នុងពេលណាមួយ។ នោះទាំងម្ដាយ និងទាំង​ទារកក្នុងផ្ទៃ នឹងមានសុខភាពល្អ។

 

ក្នុងវ័យបង្កកំណើត ស្ត្រីគួរធ្វើរឿងទាំងនេះ៖

១. ទទួលទានអាស៊ីតហ្វូលិក៖

  • វាជាប្រភេទវីតាមីន B
  • បង្ការពិការភាពពីកំណើត លើទារក ជាពិសេសទាក់ទងនឹងខួរក្បាល និងឆ្អឹងខ្នង

២. ទទួលអាហារសុខភាព និងរក្សាទម្ងន់សុខភាព

៣. ធ្វើលំហាត់ប្រាណទៀងទាត់

៤. ផ្ដាច់បារី

៥. ជៀសវាងគ្រឿងស្រវឹង

៦. ទទួលទានថ្នាំ ដោយមានការប្រុងប្រយ័ត្ន (ថ្នាំ ដែលមានការណែនាំ​ពីវេជ្ជបណ្ឌិត)

៧. ពិនិត្យសុខភាព ជាមួយវេជ្ជបណ្ឌិតជំនាញ (ថតស្កេន និងគ្រប់គ្រងជំងឺរ៉ាំរ៉ៃ)

៨. ទទួលការថែទាំសុខភាព ទៅតាមអាយុរបស់អ្នក

៩. សិក្សាស្វែងយល់ពីហានិភ័យ ដែលអាចកើតមានបញ្ហាសុខភាពផ្សេងៗ

១០. ប្រឹក្សាជាមួយគ្រូពេទ្យ ទៅលើអាយុ ដែលអ្នកគួរមានផ្ទៃពោះ

 

ប្រភព៖ CDC II https://www.cdc.gov/ & https://www.who.int/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង