រោគសញ្ញាមហារីកក្រពេញទីរ៉ូអ៊ីត ៥មុខ ដែលអ្នកតែងតែមើលរំលង

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2023-01-19

ក្រពេញទីរ៉ូអ៊ីត គឺជាសរីរាង្គក្រពេញមួយ មានទីតាំងនៅជិតបំពង់ក និងបំពង់ខ្យល់។ កាលណាក្រពេញទីរ៉ូអ៊ីត មានកោសិកាមហារីក វានឹងបង្ហាញសញ្ញាហើម ឬមានដុំពកក្នុងបំពង់ក។ នេះជារោគសញ្ញាទូទៅ។ ពេទ្យយើង សូមណែនាំ​រោគសញ្ញាមួយចំនួននេះ ដែលជារោគសញ្ញាក្រពេញទីរ៉ូអ៊ីត ហើយមនុស្សភាគច្រើន មិនស្គាល់ ហើយពេលខ្លះ វេជ្ជបណ្ឌិត ក៏​ពិបាកកត់សម្គាល់​ផងដែរ។

 

រោគសញ្ញាមហារីកក្រពេញទីរ៉ូអ៊ីត ដែលមិនសូវមានអ្នកកត់សម្គាល់៖

១. អ័ព្ទខួរក្បាលធ្ងន់ធ្ងរ

២. ខ្សោយកម្លាំង និងឆាប់ហត់

៣. ច្រឡំច្រើន ច្របូកច្របល់ និងងាយទទួលអារម្មណ៍រំខាន

៤. ឡើងទម្ងន់យឺត

៥. សក់ផុយ

 

កត្តាប្រឈមនៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីត៖

១. ស្ថិតក្នុងអាយុចន្លោះពី ២៥ឆ្នាំ ទៅ៦៥ឆ្នាំ

២. ជាស្ត្រី

៣. ប្រឈមនឹងវិទ្យុសកម្មខ្លាំង

៤. មានប្រវត្តិធ្លាប់កើតមានអាការៈក្រពេញទីរ៉ូអ៊ីតរីកធំ

៥. គ្រួសារមានប្រវត្តិជំងឺក្រពេញទីរ៉ូអ៊ីត ឬមហារីកក្រពេញទីរ៉ូអ៊ីត

៦. មានរោគសញ្ញាហ្សែនមិនប្រក្រតី

 

ប្រភព៖ The Independenct II https://www.independent.co.uk/asia & NIH II https://www.cancer.gov/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង