ហេតុអ្វីគួរញ៉ាំវីតាមីន C? ញ៉ាំអាហារអ្វីខ្លះ?

អាហារពេលព្រឹក  |  Date: 2023-01-03

វីតាមីន គឺសារជាតិ ដែលមនុស្សត្រូវការចាំបាច់ ខ្វះមិនបាន ក្នុងការផ្គត់ផ្គង់សុខភាពដងខ្លួន និងសុខភាពទូទៅ។ អ្នកប្រាកដជាលឺជាញឹកញាប់ថា វីតាមីន C មានអត្ថប្រយោជន៍ ហើយអ្នកគួរទទួលទានវីតាមីន C។ ជាទូទៅ និងតាមការណែនាំរបស់វេជ្ជបណ្ឌិត មនុស្សត្រូវការវីតាមីន C។ មនុស្ស មិនអាចផលិតវីតាមីន C ដោយខ្លួនឯងនោះទេ ដូចនេះ អ្នកអាចទាញយកវា ពីរបបអាហារ។ តើវីតាមីន C ផ្ដល់ប្រយោជន៍ដូចម្ដេចខ្លះ? ហើយអាហារណាខ្លះ ជាប្រភពនៃវីតាមីន C?

 

គុណសម្បត្តិវីតាមីន C សម្រាប់សរីរាង្គ៖

១. ស្បែក

២. សរសៃចងសាច់ដុំ

៣. ឆ្អឹងខ្ចី

៤. កូនឆ្អឹងខ្ចីនៅចន្លោះឆ្អឹងកងពីរ (intervertebral disc)

៥. ឆ្អឹង

៦. ធ្មេញ

៧. សរសៃឈាមធំ តូច

 

មុខងារសំខាន់ផ្សេងៗ របស់វីតាមីន C៖

១. ប្រឆាំងភ្នាក់ងារបង្ករោគ

២. បន្សាបជាតិពុល ក្នុងអ៊ីស្តាមីន

៣. បង្កើតទម្រង់សកម្ម នៃហ្វូឡាត

៤. បម្លែងកូឡេស្តេរ៉ូល ទៅជាអំបិលទឹកប្រមាត់

៥. បម្លែងសារធាតុ tryptophan ទៅជាសេរេតូនីន

៦. បម្លែងដូប៉ាមីន ទៅជាអេពីណេហ្វ្រីន

៧. បង្កើតអរម៉ូន Adrenal

៨. ប្រឆាំងការឆ្លងរោគ

 

អត្ថប្រយោជន៍នៃវីតាមីន C ទៅលើជំងឺ៖

១. ព្យាបាលរបួស

២. ជួយសុខភាពសរសៃឈាមបេះដូង

៣. ជួយសុខភាពភ្នែក

៤. ប្រឆាំងជំងឺទឹកនោមផ្អែម

៥. ប្រឆាំងជំងឺស្លេកស្លាំង

៦. ជួយដល់ជំងឺហឺត និងជំងឺផ្លូវដង្ហើម

៧. ប្រឆាំងអាលែកហ្ស៊ី

៨. ជួយការពុលឡាន ឬការវិលមុខចង្អោរ

៩. ជំរុញប្រសិទ្ធភាពនៃការព្យាបាលមហារីក

 

អាហារប្រភពវីតាមីន C៖

១. ប្រភេទក្រូច

២. ប្រភេទផ្លែប៊ែរី

៣. ដំឡូង

៤. ប៉េងប៉ោះ

៥. ម្ទេសប្លោក

៦. ស្ពៃក្ដោប

៧. ផ្កាខាត់ណាខៀវ

៨. ស្ពៃខៀវ

 

ក្រុមមនុស្ស ដែលងាយខ្វះវីតាមីន C៖

១. អ្នកជក់ និងអ្នកស្រូបផ្សែងបារី

២. អ្នកមានបញ្ហាក្រពះពោះវៀន

៣. អ្នកមានជំងឺមហារីកមួយចំនួន

៤. អ្នកមិនសូវញ៉ាំបន្លែផ្លែឈើ

 

ប្រភព៖ Dr. Eric Berg DC II https://www.youtube.com/@DrEricBergDC, Mayo Clinic II https://www.mayoclinic.org/ & Medical News Today II https://www.medicalnewstoday.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង