គួរញ៉ាំបន្លែអ្វីខ្លះ ក្នុងមួយថ្ងៃ ទើបសុខភាពរឹងមាំ?

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-12-14

ទោះជាអ្នកចូលចិត្ត ឬមិនចូលចិត្ត បន្លែគឺជាអាហារចិញ្ចឹមសុខភាព ដែលអ្នកត្រូវការយ៉ាងចាំបាច់។ បន្លែមានច្រើនប្រភេទ ហើយជាពិសេសអាហារ ដែលមានពណ៌ដិត តែងស្តុកទៅដោយវីតាមីន ប៉ូលីហ្វេណុល ជាតិរ៉ែ និងសារធាតុប្រឆាំងអុកស៊ីត​កម្ម​។ ក្នុងមួយថ្ងៃ តើអ្នកគួរទទួលទានអាហារប្រភេទណា ហើយបរិមាណប៉ុន្មាន ដើម្បីឱ្យរាងកាយរឹងមាំ?

 

អាហារ ដែលគួរទទួលទាន ឱ្យបានច្រើន សម្រាប់សុខភាព៖

១. បន្លែបៃតង (១កូនចានកន្លះ/សប្ដាហ៍)៖

  • សាឡាត់ពណ៌ខៀវចាស់
  • ស្ពៃខ្មៅ

២. បន្លែពណ៌ក្រហម និងពណ៌លឿង (៥កូនចានកន្លះ/សប្ដាហ៍)៖

  • ប៉េងប៉ោះ
  • ការ៉ុត
  • ដំឡូងជ្វា
  • ម្ទេសក្រហម
  • ល្ពៅ

៣. គ្រាប់សណ្ដែកក្រហម និងសណ្ដែកខ្មៅ (១កូនចានកន្លះ/សប្ដាហ៍)៖

៤. បន្លែប្រភេទម្សៅ (៥កូនចាន/សប្ដាហ៍)៖

  • ពោត
  • សណ្ដែកខៀវ
  • ដំឡូងបារាំង

៥. មុខបន្លែផ្សេង (៤កែវ/សប្ដាហ៍)៖

  • សណ្ដែកបណ្ដុះ
  • ទំពាំងបារាំង
  • មើមឆៃថាវ
  • ស្ពៃក្ដោប
  • ផ្កាស្ពៃ
  • ត្រសក់
  • ត្រប់
  • ម្ទេសប្លោក
  • ខ្ទឹមបារាំង

 

ប្រភព៖ MedicineNet II https://www.medicinenet.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង