ជៀសវាងអាហារ ៥ប្រភេទនេះ ដើម្បីបង្ការទឹកនោមផ្អែមប្រភេទ២ លើកុមារ

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-11-23

របបអាហារ និងរបៀបរបបរស់នៅ គឺជាកត្តាចម្បងបំផុត ចំពោះលទ្ធភាពកើតជំងឺទឹកនោមផ្អែម។ ជំងឺទឹកនោមផ្អែម គឺជាជំងឺ ដែលទាមទារការព្យាបាលពេញមួយជីវិត ខណៈណាអ្នកមានជំងឺ​នេះ ​អ្នក​មិន​អាច​ព្យាបាល​ដាច់​នោះ​ទេ។ អត្រា​ជំងឺ​ទឹកនោមផ្អែមប្រភេទ២ លើកុមារ កំពុងបង្កភាពភ័យខ្លាច​ក្នុង​សង្គម​យើង​។ ទោះ​ជា​បែប​នេះ​ក្ដី អ្វី​ដែល​គួរ​ឱ្យ​ខ្លាច​​ពិត​ប្រាកដ គឺអាហារ​ទាំង​នេះ​។

 

អាហារ​ ដែល​​កុមារ​​គួរ​ជៀស​វាង​ ដើម្បី​​បង្ការ​ជំងឺ​ទឹក​​នោម​ផ្អែម​​ប្រភេទ ២៖

១. ទឹក​ផ្លែ​ឈើ​ផ្អែម​ៗ ​ទឹក​សូ​ដា​ ​និង​ភេស​ជ្ជៈ​ ដែល​មានជាតិ​ស្ករ​ខ្ពស់

២. នំ​ដំឡូង នំ​ខូគី និងអាហារសម្រន់ ដែលមិនល្អដល់សុខភាព

៣. នំប៉័ង​ស និង​ផាស្តា

៤. សាច់ក្រហម ដែលមានជាតិខ្លាញ់

៥. អាហារ​ប្រភេទ​ទឹក​ដោះ​​គោ​ ដែល​​មាន​​ជាតិ​ខ្លា​ញ់​សុ​ទ្ធ

 

ប្រភព៖​ Times of India II https://timesofindia.indiatimes.com/etimes & Healthline II https://www.healthline.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង