ស្វែងយល់ពីជំងឺមហារីកខួរក្បាល

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-11-04

ជំងឺមហារីកខួរក្បាល គឺជាជំងឺលូតលាស់កោសិកាធំចម្លែកខុសធម្មតា នៅក្នុងខួរក្បាល។ រាល់មហារីកខួរក្បាលទាំងអស់ គឺជាការដុះដុំសាច់ ប៉ុន្តែមិនមែនរាល់ការដុះដុំសាច់ សុទ្ធតែជាមហារីកខួរក្បាលនោះទេ។ ដុំសាច់ខ្លះ មិនមែនជាមហារីកនោះទេ។ វាអាចមានមូលហេតុច្រើន ដែលបង្កឱ្យអ្នកដុះដុំសាច់ខួរក្បាល។ សូមស្វែងយល់ក្នុងលីងអត្ថបទលម្អិត។

 

ដុំសាច់ខួរក្បាលមានច្រើនប្រភេទ ដែលមានប្រភេទមួយចំនួន លូតលាស់ចេញពីខួរក្បាលផ្ទាល់ ខណៈពេលដែលខ្លះលូតលាស់ពីមហារីក នៅសរីរាង្គផ្សេង។

  • ដុំសាច់ Primary៖ ជាដុំសាច់ដុះចេញពីខួរក្បាលផ្ទាល់។ ជាញឹកញាប់មានប្រភេទដុំសាច់ meningioma និង glioma។ ប្រភេទទាំងនេះ កម្រសាយភាយទៅសរីរាង្គផ្សេងណាស់។
  • ដុំសាច់ Metastatic ឬ Secondary៖ ជាដុំសាច់លូតលាស់សាយភាយពីកោសិកាមហារីកផ្សេងៗ។ ជាទូទៅ ខួរក្បាល អាចទទួលរងពីមហារីក (១) សុដន់ (២) ពោះវៀនធំ (៣) ក្រលៀន (៤) សួត និង (៥) ស្បែក។

 

រោគសញ្ញា នៅពេលអ្នកមានដុំសាច់ក្នុងខួរក្បាល៖

១. ឈឺក្បាល

២. ប្រកាច់

៣. ពិបាកក្នុងការគិត និយាយ ឬស្វែងរកពាក្យ

៤. អាកប្បកិរិយាប្រែប្រួល

៤. ខ្សោយ ស្ពឹក ឬពិការផ្នែកណាមួយនៃរាងកាយ

៥. បាត់បង់លំនឹង ឬវិលមុខ

៦. បាត់បង់សមត្ថភាពស្ដាប់សំឡេង

៧. គំហើញប្រែប្រួល

៨. ច្របូកច្របល់ រញ៉េរញ៉ៃ

៩. ខ្សោយការចងចាំ

 

មូលហេតុបង្កដុំសាច់ខួរក្បាល៖

១. ឆ្លងពីកោសិកាមហារីក នៅសរីរាង្គផ្សេង

២. ហ្សែន

៣. ប្រឈមនឹងវិទ្យុសកម្មខ្លាំង

 

វិធីបង្ការការលូតលាស់ដុំសាច់ខួរក្បាល៖

ការបង្ការការដុះដុំសាច់ខួរក្បាល ជារឿងពិបាក ឬមិនអាចទៅរួចមួយ។ ប៉ុន្តែអ្នកអាចកាត់បន្ថយហានិភ័យ នៃការលូតលាស់ តាមរយៈ៖

១. មិនជក់បារី

២. មិនប្រឈមនឹងវិទ្យុសកម្មខ្លាំង

៣. ពិនិត្យសុខភាព ឬធ្វើរោគវិនិច្ឆ័យ នៅមន្ទីរពេទ្យ

 

វិធីព្យាបាលដុំសាច់ខួរក្បាល៖

១. ទទួលការវះកាត់

២. ប្រើឱសថគីមី

៣. ប្រើកាំរស្មី

 

ប្រភព៖ John Hopkins Medicine II https://www.hopkinsmedicine.org/health & Cleveland Clinic II https://my.clevelandclinic.org/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង