ផ្អែកតាមការសិក្សា ផ្លែទទឹម មានផ្ទុកសមាសធាតុ metabolite និងត្រូវបានគេហៅថា urolithin A ដែលមានឥទ្ធិពលប្រឆាំងនឹងមហារីកពោះវៀនធំ។ អ្នកស្រាវជ្រាវ រកឃើញថា សមាសធាតុនេះ អាចប្រឆាំងកោសិកាដុំសាច់មហារីកយ៉ាងខ្លាំង។
Urolithin A (UA) គឺជា metabolite នៃ ellagitannins ដែលជាប៉ូលីហ្វេណុលមួយប្រភេទ។ ប៉ូលីហ្វេណុល ត្រូវបានគេស្គាល់ថា មានសមាសធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងការរលាក។
Ellagitannins មានច្រើន នៅក្នុង (១) ផ្លែទទឹម ក៏ដូចជា (២) ផ្លែស្ត្រប៊ែរី (៣) ផ្លែ raspberry និង (៤) គ្រាប់ធញ្ញជាតិ។ អាហារទាំងនេះ ក៏មានអត្ថប្រយោជន៍ខ្ពស់ សម្រាប់សុខភាពទូទៅផងដែរ៕
ប្រភព៖ Medical News Today II https://www.medicalnewstoday.com/articles/metabolite-from-pomegranates-may-help-fight-colorectal-cancer?fbclid=IwAR377wMnjVJfFbesTal8D2gNe8USItEG9DDGDvJBCzA0TaFTZdVVsZj59Kc
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង