ជំងឺស្ទះសរសៃឈាមសួត (Pulmonary Embolism) គឺជាបញ្ហាស្ទះសរសៃឈាមណាមួយ នៅក្នុងសួត។ ករណី ដែលកើតឡើងញឹកញាប់បំផុត គឺវាបណ្ដាលដោយកំណកឈាម ដែលធ្វើដំណើរចេញពីសរសៃផ្សេងៗ (ជើង ឬផ្នែកផ្សេងៗនៃរាងកាយ) ទៅកាន់សួត។ ក្នុងប្រការណា ដែលដុំឈាមកកនោះ រារាំងលំហូរឈាមទៅកាន់សួត វាអាចបង្កឱ្យមនុស្សបាត់បង់ជីវិតផងដែរ។
រោគសញ្ញា៖
១. ដង្ហើមខ្លី
២. ឈឺចុកទ្រូង (ហាក់ដូចជាគាំងបេះដូង)
៣. ក្អក (អាចចេញឈាម)
៤. ចង្វាក់បេះដូងលោតញាប់ ឬមិនទៀងទាត់
៥. ស្រាលក្បាល ឬវិលមុខ
៦. បែកញើសខុសធម្មតា
៧. ក្ដៅខ្លួន
៨. ឈឺជើង ឬហើមជើង (ជាធម្មតាកើតនៅកំភួនជើង)
៩. ពណ៌ស្បែកមិនល្អ
មូលហេតុបង្ក៖
១. ស្ទះសរសៃឈាម ដែលហូរទៅកាន់សួត បង្កដោយដុំឈាមកក (ជាទូទៅ ដុំឈាមកក ហូរចេញមកពីសរសៃឈាមជ្រៅ របស់ជើង ដែលគេហៅថា DVT)
២. មានស្ទះសរសៃឈាមផ្សេងៗ
៣. ស្ទះសរសៃឈាម បង្កដោយជាតិខ្លាញ់ ដែលចេញមកពីខួរឆ្អឹង របស់ឆ្អឹងវែង ដែលបានបាក់
៤. ស្ទះសរសៃឈាម បង្កដោយផ្នែកនៃដុំសាច់
៥. ស្ទះសរសៃឈាម បង្កដោយពពុះខ្យល់
កត្តាប្រឈម៖
១. មានជំងឺបេះដូង
២. មានជំងឺមហារីក៖
៣. ទទួលការវះកាត់ (ធ្វើឱ្យមានឈាមកក)
៤. មានរោគសញ្ញាមិនប្រក្រតី ដែលអាចបង្កឈាមកក
៥. ធ្លាប់មានជំងឺកូវីដ១៩
៦. ជក់បារី
៧. លើសទម្ងន់
៨. មានអេស្ត្រូសែនបន្ថែម (តាមរយៈថ្នាំពន្យាកំណើត ឬការកែប្រែអរម៉ូន)
៩. មានផ្ទៃពោះ
រោគវិនិច្ឆ័យ៖
១. តេស្តឈាម
២. ថតកាំរស្មីអិចទ្រូង
៣. ធ្វើអ៊ុលត្រាសោន
៤. ធ្វើ CT ស្កេន
៥. ថត MRI
វិធីបង្ការ៖
អ្នកគួរព្យាយាមបង្ការ កុំឱ្យមានបញ្ហាកកឈាម។ គួរធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិត ហើយជាទូទៅវេជ្ជបណ្ឌិត ណែនាំវិធីមួយចំនួនដូចខាងក្រោម៖
១. ថ្នាំបញ្ចុះឈាម
២. រឹបជើង ដើម្បីឱ្យជើងមានឈាមហូរបានល្អ
៣. លើជើងហាត់ប្រាណ (ជាពិសេសនៅពេលយប់)
៤. ធ្វើសកម្មភាពឱ្យបានច្រើន
៥. ញ៉ាំទឹកឱ្យបានច្រើន
៦. កុំអង្គុយយូរពេលពេក
៧. ពាក់ឧបករណ៍ជំនួយលំហូរឈាម
វិធីព្យាបាល៖
១. ប្រើប្រាស់ថ្នាំបញ្ចុះឈាម
២. វះកាត់យកដុំឈាមកកចេញ
៣. តម្រងសរសៃឈាម (Vein Filter)
៤. ទទួលការថែទាំពីវេជ្ជបណ្ឌិត ជាប្រចាំ
ប្រភព៖ Mayo Clinic II https://www.mayoclinic.org/ & NHS II https://www.nhs.uk/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង