ជំងឺបេះដូងចំហ (Atrial septal defect ឬហៅកាត់ថា ASD) គឺជាប្រហោងក្នុងបេះដូង នៅចន្លោះរវាងថតបេះដូងខាងលើ។ ប្រហោងនេះ បេះដូងបែបនេះ បង្កើននូវបរិមាណឈាម ដែលហូរនៅតាមសួត។ ជំងឺនេះ អាចកើតមានឡើង តាំងពីមនុស្សចាប់កំណើតមកម្លេះ (Congenital heart defect)។
កាលណាទារកកើតមក ហើយមានបញ្ហានេះ គាត់អាចជួបផលវិបាក នៅពេលឈានចូលវ័យកុមារ។ ក្នុងរយៈពេលយូរ វាអាចធ្វើឱ្យប៉ះពាល់ និងបង្កការខូចខាតដល់បេះដូង និងសួត។ ដូចនេះ អ្នកជំងឺ ត្រូវការការវះកាត់ ដើម្បីជួសជុលប្រហោងបេះដូង ក៏ដូចជា បង្ការផលវិបាករបស់វា។
ទារក ដែលសម្រាលមក មានជំងឺប្រហោងបេះដូង គ្មានរោគសញ្ញាអ្វីនោះទេ រហូតដល់ពេញវ័យ។ រោគសញ្ញា អាចចាប់ផ្ដើម កាលណាអ្នកជំងឺពេញវ័យ ហើយរោគសញ្ញា មានដូចជា៖
១. ដង្ហើមខ្លីដង្ហក់ (ជាពិសេសនៅពេលហាត់ប្រាណ)
២. ខ្សោយកម្លាំង
៣. ហើមជើង ប្រអប់ជើង ឬក្បាលពោះ
៤. ចង្វាក់បេះដូង មិនទៀងទាត់
៥. ជួនកាល មានអារម្មណ៍ថា បេះដូងលោតខ្លាំងៗ
៦. មានសំឡេងចេញពីបេះដូង
មូលហេតុបង្ក៖
ជំងឺបេះដូងចំហ កើតឡើងដោយសារបញ្ហានៃរចនាសម្ព័ន្ធបេះដូង ដែលលូតលាស់មិនបានត្រឹមត្រូវ ក្នុងពេលទារកស្ថិតក្នុងផ្ទៃពោះ។ កត្តាបញ្ហាការលូតលាស់មិនប្រក្រតី អាចរួមមាន៖
១. ហ្សែន
២. ថ្នាំវេជ្ជសាស្ត្រមួយចំនួន
៣. បរិស្ថាន
៤. របៀបរបបរស់នៅ៖
កត្តាប្រឈម៖
បញ្ហាសុខភាព ឬការប្រើប្រាស់ថ្នាំវេជ្ជសាស្ត្ររបស់ម្ដាយ អំឡុងពេលពពោះ អាចដើរតួជាកត្តាបង្កហានិភ័យ៖
១. ជំងឺស្អូច
២. ជំងឺទឹកនោមផ្អែម
៣. ជំងឺលុយពីស
៤. ជាតិអាល់កុល ឬបារី
៥. ថ្នាំញៀន (កូកាអ៊ីន)
៦. ថ្នាំជំងឺប្រកាច់ និងថ្នាំផ្លូវចិត្ត
ផលវិបាក៖
១. ខ្សោយបេះដូង
២. ចង្វាក់បេះដូង មិនទៀងទាត់
៣. ជំងឺដាច់សរសៃឈាម
៤. ស្លាប់មុនអាយុ
៥. សម្ពាធឈាមខ្ពស់ ក្នុងសរសៃឈាមសួត
រោគវិនិច្ឆ័យ៖
១. ថតអេកូបេះដូង (Echocardiogram)
២. ថតកាំរស្មីអិចនៅទ្រូង
៣. វាស់ចង្វាក់បេះដូង (Electrocardiogram)
៤. ស្កេន MRI
៥. CT ស្កេន
វិធីព្យាបាល៖
១. ប្រើថ្នាំព្យាបាលរោគសញ្ញា
២. ទទួលការវះកាត់ តម្រូវទម្រង់បេះដូង
ប្រភព៖ Mayo Clinic II https://www.mayoclinic.org/ & CDC II https://www.cdc.gov/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង