តើមនុស្សប្រភេទណា ងាយកើតមហារីកថង់ទឹកប្រមាត់?

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-10-20

ជំងឺមហារីកថង់ទឹកប្រមាត់ គឺជាជំងឺមហារីក ដែលកោសិកាមហារីកលូតលាស់ នៅជាលិកាថង់ទឹកប្រមាត់ផ្ទាល់តែម្ដង។ ជំងឺមហារីកថង់ទឹកប្រមាត់ អាចកើតមានខ្ពស់ជាងធម្មតា នៅលើនារី ឬស្ត្រី។ បន្ថែមពីលើនេះទៀត គឺ​វាជាមហារីក ដែលពិបាកតាមដាន និងធ្វើរោគវិនិច្ឆ័យ ឱ្យបានលឿន ក្នុងដំណាក់កាលដំបូងណាស់។ ជាធម្មតា នៅពេលចេញរោគសញ្ញា អ្នកជំងឺស្ថិតក្នុងដំណាក់កាលធ្ងន់ទៅហើយ​។

 

រោគសញ្ញា៖

១. ឈឺចុកពោះ

២. ហើមពោះ

៣. ស្រកទម្ងន់ ដោយមិនបានគ្រោងទុក

៤. ស្បែក និងភ្នែកឡើងលឿង (ជំងឺខាន់លឿង)

៥. ក្ដៅខ្លួន

៦. ក្អួតចង្អោរ

៧. មានដុំសាច់ក្នុងពោះ

 

កត្តាប្រឈម៖

១. ជានារីភេទ

២. នៅពេលអាយុកើនឡើង ពីមួយឆ្នាំ ទៅមួយឆ្នាំ

៣. ធ្លាប់មានក្រួសក្នុងថង់ប្រមាត់

៤. មានជំងឺថង់ទឹកប្រមាត់ (ដុំពក រលាករ៉ាំរ៉ៃ និងឆ្លងមេរោគ)

៥. រលាកបំពង់ទឹកប្រមាត់

 

រោគវិនិច្ឆ័យ៖

១. តេស្តឈាម៖ វិនិច្ឆ័យមុខងារថ្លើម ស្វែងយល់ពីរោគសញ្ញា

២. ធ្វើរូបភាពវេជ្ជសាស្ត្រ លើថង់ទឹកប្រមាត់៖

  • អ៊ុលត្រាសោន
  • CT ស្កេន
  • MRI

៣. វះកាត់ពោះ ដើម្បីស្វែងរករោគសញ្ញា នៅថង់ទឹកប្រមាត់

៤. តេស្តវិភាគបំពង់ទឹកប្រមាត់

 

វិធីព្យាបាល៖

១. វះកាត់ក្នុងដំណាក់កាលដំបូង នៃមហារីក

  • វះកាត់យកថង់ទឹកប្រមាត់ចេញ (cholecystectomy)
  • វះកាត់យកថង់ទឹកប្រមាត់ និងផ្នែកនៃថ្លើមចេញ

២. ព្យាបាលដោយប្រើឱសថ (ឱសថព្យាបាលមហារីក)

៣. ព្យាបាលដោយកាំរស្មី

៤. ព្យាបាលដោយឱសថ សំដៅទៅរកកោសិកាមហារីក

៥. ព្យាបាលដោយពង្រឹងប្រព័ន្ធភាពស៊ាំ

 

ប្រភព៖ NIH II https://www.cancer.gov/ & Mayo Clinic II https://www.mayoclinic.org/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង