ជំងឺខាន់លឿង (Jaundice) គឺជាអាការៈមួយ ដែលស្បែក ផ្នែកពណ៌សនៃភ្នែក និងភ្នាសស្លេស្ម ប្រែក្លាយជាពណ៌លឿង។ ពណ៌លឿងនេះ កើតឡើង ដោយសារកម្រិតប៊ីលីរុយប៊ីនខ្ពស់។ ជំងឺនេះ អាចបង្កដោយដំណាក់កាលបីយ៉ាងនៃផលិតកម្មប៊ីលីរុយប៊ីន។ សូមស្វែងយល់បន្ថែម ក្នុងលីងខាងក្រោម៖
មូលហេតុបង្ក៖
១. មុនការផលិតប៊ីលីរុយប៊ីន៖
ក្នុងដំណាក់កាលនេះ អ្នកប្រឈមនឹងការឈានចូលនៃការកើតមានជំងឺខាន់លឿង ដោយសារតែកំណើនកម្រិតប៊ីលីរុយប៊ីន។ ការកើនឡើងនេះ បណ្ដាលមកពី៖
២. អំឡុងពេលផលិតប៊ីលីរុយប៊ីន៖
៣. ក្រោយពេលផលិតប៊ីលីរុយប៊ីន៖
ក្នុងដំណក់កាលនេះ ជំងឺខាន់លឿង អាចបង្កដោយ ការស្ទះបំពង់ទឹកប្រមាត់។ ការស្ទះ មានមូលហេតុ ដូចជា៖
រោគសញ្ញានៃជំងឺខាន់លឿង៖
១. អាចគ្មានរោគសញ្ញា
២. ក្ដៅខ្លួន
៣. រលាកញាក់
៤. ឈឺពោះ
៥. មានរោគសញ្ញា ដូចជំងឺគ្រុនផ្ដាសាយ
៦. ស្បែកប្រែពណ៌
៧. ទឹកនោមឡើងក្រម៉ៅ
ជំងឺ ដែលអាចកើតមាន ស្របពេលជាមួយនឹងជំងឺខាន់លឿង៖
១. ជំងឺរលាកថ្លើមរ៉ាំរ៉ៃ
២. ជំងឺស្បែក Pyoderma gangrenosum
៣. ជំងឺរលាកថ្លើមប្រភេទ A B ឬ C ស្រួចស្រាវ
៤. ការរលាកសន្លាក់
វិធីព្យាបាល៖
ជាធម្មតា មនុស្សធំ មិនត្រូវការការព្យាបាលនោះទេ ប៉ុន្តែអាការៈអាចធ្ងន់ធ្ងរទៅលើកុមារ ឬទារក។ ការព្យាបាល រួមមាន ការទទួលទានថ្នាំ cholestyramine។
វិធីបង្ការ៖
១ ជៀសវាងការឆ្លងមេរោគរលាកថ្លើម
២ ទទួលទានជាតិអាល់កុល ទៅតាមបរិមាណ ដែលគេណែនាំ
៣ រក្សាទម្ងន់ ក្នុងរង្វង់សុខភាព
៤ គ្រប់គ្រងកូឡេស្តេរ៉ូល
ប្រភព៖ Cleveland Clinic II https://my.clevelandclinic.org/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង