ជំងឺរលាកថ្លើម មានប៉ុន្មានប្រភេទ? បណ្ដាលមកពីអ្វីខ្លះ?

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-10-17

ជំងឺរលាកថ្លើម សំដៅទៅលើការរលាកថ្លើម ដែលជាទូទៅ កើតឡើងដោយសារ​ការឆ្លងមេរោគ និងការទទួលទានគ្រឿងស្រវឹងខ្លាំង។ ក្រៅពីនេះ នៅមានមូលហេតុច្រើនទៀត អាចបង្កឱ្យអ្នកកើតមានជំងឺរលាកថ្លើម។ សូមអានអត្ថបទនេះ ដើម្បីស្វែងយល់បន្ថែម។

 

ជំងឺរលាកថ្លើម មាន ៧ប្រភេទ និងមានមូលហេតុបង្កដូចតទៅ៖

១. រលាកថ្លើមប្រភេទ A៖

  • ឆ្លងមេរោគរលាកថ្លើម ប្រភេទ A (HAV) នៅក្នុងអាហារ ឬទឹក

២. រលាកថ្លើមប្រភេទ B៖

  • ប៉ះពាល់នឹងមេរោគរលាកថ្លើម ប្រភេទ B (HBV) ដែលមាននៅក្នុង (១) ទឹកនៃដងខ្លួន (២) ទឹកចេញពីប្រដាប់ភេទនារី ឬ (៣) មេជីវិតមនុស្សប្រុស

៣. រលាកថ្លើមប្រភេទ C៖

  • ប៉ះពាល់នឹងមេរោគរលាកថ្លើម ប្រភេទ C (HCV) ដែលមាននៅក្នុង (១) ទឹកនៃដងខ្លួន (២) ទឹកចេញពីប្រដាប់ភេទនារី ឬ (៣) មេជីវិតមនុស្សប្រុស

៤. រលាកថ្លើមប្រភេទ D៖

  • ប៉ះពាល់ឈាម ដែលមានផ្ទុកមេរោគរលាកថ្លើម ប្រភេទ D (HDV)

៥. រលាកថ្លើមប្រភេទ E៖

  • ឆ្លងមេរោគរលាកថ្លើម ប្រភេទ E នៅក្នុងអាហារ ឬទឹក

៦. រលាកថ្លើមបង្កដោយជាតិអាល់កុល៖

  • ទទួលទានជាតិអាល់កុល ហួសបរិមាណ បង្កឱ្យក្រិនថ្លើម ឬខូចថ្លើម

៧. រលាកថ្លើមបង្កដោយជំងឺអូតូអ៊ីម្ញូន៖

  • មានជំងឺអូតូអ៊ីម្ញូន ដែលប្រព័ន្ធរំលាយអាហារ យល់ខុសថាថ្លើម ជាសរីរាង្គគ្រោះថ្នាក់ ហើយវាវាយប្រហារថ្លើម ដែលបង្កឱ្យរលាក ឬខូចថ្លើម

 

រោគសញ្ញា៖

១. ឈឺសាច់ដុំ និងសន្លាក់

២. មានកម្ដៅខ្លួនក្ដៅ

៣. ឈឺច្រើន និងតែងតែមិនស្រួលខ្លួន

៤. ឧស្សាហ៍អស់កម្លាំង គ្រប់ពេលវេលា

៥. បាត់បង់ចំណង់អាហារ

៦. ឈឺពោះ

៧. ទឹកនោមក្រម៉ៅ

៨. លាមកមានពណ៌ស្លេក ឬក្រម៉ៅ

៩. រមាស់ស្បែក

១០. ភ្នែក និងស្បែកមានពណ៌លឿង (មានជំងឺខាន់លឿង)

 

ប្រភព៖ NHS II https://www.nhs.uk/ & Healthline II https://www.healthline.com/health/hepatitis

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង