មានជំងឺទឹកនោមប្រៃ គួរចាកឆ្ងាយអាហារទាំងនេះ

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-10-17

ជំងឺទឹកនោមប្រៃ គឺជាភាពមិនប្រក្រតីរបស់ក្រលៀន ដែលបង្កឱ្យរាងកាយនាំយកប្រូតេអ៊ីន ទៅក្នុងទឹកនោមច្រើនពេក។ ជំងឺទឹកនោមប្រៃ មានរោគសញ្ញាមួយចំនួន និងអាចព្យាបាលដោយ​ការព្យាបាលមូលហេតុបង្ក និងការទទួលទានថ្នាំ។ ប៉ុន្តែអាហារប្រភេទណា ដែលអ្នកជំងឺទឹកនោមប្រៃ គួរជៀសវាងបំផុត?

 

អាហារដែលអ្នកជំងឺទឹកនោមប្រៃ គួរជៀសវាង៖

១. ឈីសកែច្នៃ

២. សាច់ ដែលសម្បូរសូដ្យូម៖ (១) សាច់ Bacon (២) ប្រហិត (៣) ហតដក

៣. អាហារ ដែល​ដាក់​កក​ចោល ក្នុងទូរទឹកកក

៤. សាច់កំប៉ុង

៥. ជ្រក់

៦. ដំឡូង ពោត ឬគ្រាប់ធញ្ញជាតិប្រៃៗ

៧. នំប៉័ងប្រៃៗ

 

រោគសញ្ញា៖

១. ហើមខ្លាំង នៅបរិវេណភ្នែក កែងជើង និង​ប្រអប់​ជើង

២. ទឹក​នោម​បែក​ពពុះ ដោយ​សារ​លើស​ប្រូ​តេ​អ៊ីន

៣. ឡើង​ទម្ងន់ ដោយ​សារ​ស្ទះ​ជាតិ​ទឹក

៤. អស់​កម្លាំង​ខ្សោយ

៥. មិន​ឃ្លាន​អាហារ

 

មូល​ហេតុ​បង្ក៖

១. ជំងឺ​តម្រង​​នោម បង្ក​ដោយ​ជំងឺទឹកនោមផ្អែម

២. ជំងឺ​ខូច​ក្រ​លៀន Minimal Change (រោគសញ្ញា​ខូច​ក្រលៀន លើ​កុមារ)

៣. ក្រិន​សរសៃ glomeruli (Focal segmental glomerulosclerosis)៖

  • glomeruli ​ជា​ផ្នែក​តូច​នៃ​ក្រលៀន ដែលមាន​មុខងារចម្រាញ់ សមាស​ធាតុ​បញ្ចេញ​ចោល​​ពី​ឈាម

៤. ភ្នាស​នៅ​ក្នុង glomeruli ឡើងក្រាស់ (Membranous nephropathy)

៥. ជំងឺរលាករ៉ាំរ៉ៃ ដែលឈានដល់​ខូចក្រលៀន​ធ្ងន់​ធ្ងរ (Systemic lupus erythematosus)

៦. រោគ​សញ្ញា​មិន​ប្រក្រតី​នៃការប្រមូលផ្ដុំ​ប្រូតេអ៊ីន ក្នុង​សរីរាង្គ (Amyloidosis)

 

កត្តា​ប្រឈម៖

១. ជំងឺ ដែលធ្វើឱ្យខូចក្រលៀន៖

  • ទឹកនោមផ្អែម
  • លុយពីស
  • Amyloidosis
  • ជំងឺច្រាលទឹកនោម
  • ជំងឺក្រលៀនផ្សេងៗ

២. ថ្នាំវេជ្ជសាស្ត្រមួយចំនួន៖

  • ថ្នាំបង្ការជំងឺលារក
  • ថ្នាំប្រឆាំងជំងឺឆ្លង

៣. ឆ្លងមេរោគ៖

  • ជំងឺអេដស៍
  • ជំងឺរលាកថ្លើមប្រភេទ B
  • ជំងឺរលាកថ្លើមប្រភេទ C
  • ជំងឺគ្រុនចាញ់

 

ប្រភព៖ Mayo Clinic II https://www.mayoclinic.org/ & Healthline II https://www.healthline.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង