ទឹកខ្ញី ជាភេសជ្ជៈ មានអត្ថប្រយោជន៍ សម្រាប់សុខភាព និងដោះស្រាយបញ្ហាសុខភាពជាច្រើន។ យូរណាស់មកហើយ គេស្គាល់ថា ទឹកខ្ញី ជួយសម្រាលបញ្ហាក្អួតចង្អោរ និងមិនស្រួលពោះ។ តើទឹកខ្ញី ពិតជាមានប្រសិទ្ធភាព មែនទេ?
ភេសជ្ជៈមួយចំនួន ដែលមានរសជាតិខ្ញី (មានខ្ញីជាគ្រឿងផ្សំ) ឬឱសថបុរាណ ពិតជាមានប្រសិទ្ធភាព។ ឫសខ្ញី គឺជាគ្រឿងផ្សំដែលអាចបន្ធូរបញ្ហាមិនស្រួលពោះ។ បញ្ហាមិនស្រួលពោះ មានរោគសញ្ញា ដូចជា (១) រមួល (២) ក្អួតចង្អោរ (៣) រាករូស (៤) ឈឺក្បាល ឬឈឺដងខ្លួន (៥) ខ្សោយកម្លាំង និង (៦) រងារញាក់ (ដោយគ្មានបញ្ហាក្ដៅខ្លួន)។
ក្នុងប្រវត្តិសាស្ត្រ ការអនុវត្តបានបង្ហាញថា ខ្ញីត្រូវបានគេប្រើជាទូទៅ ក្នុងការព្យាបាលបញ្ហាក្អួតចង្អោរ។ ខ្ញីត្រូវបានគេយកមកប្រើ ក្នុងគោលបំណងព្យាបាលបញ្ហាចង្អោរ បង្កដោយ (១) ផ្ទៃពោះ (២) ការព្យាបាលមហារីកដោយឱសថ (៣) បញ្ហារំលាយអាហារ ឬ (៤) ជំងឺផ្សេងៗ។
ក្រៅពីទឹកខ្ញី អ្នកបន្ធូរបញ្ហាក្អួតចង្អោរ និងឈឺពោះ ដោយទទួលទាន៖
១. ទឹកក្រូចឆ្មា លាយនឹងខ្ញី
២. តែជីអង្កាម
ប្រភព៖ Healthline II https://www.healthline.com/ & University Health Services II https://www.uhs.wisc.edu/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង