រាងកាយមនុស្សពេញវ័យ មានផ្ទុកនូវម៉ាញ៉េស្យូមប្រមាណ ២៥ក្រាម ដែលស្តុកនៅក្នុងប្រព័ន្ធគ្រោងឆ្អឹង ចាប់ពី ៥០% ទៅ ៦០%។ មានមនុស្សជាច្រើន ទទួលទានម៉ាញ៉េស្យូម មិនគ្រប់គ្រាន់នោះទេ ហើយវេជ្ជបណ្ឌិតបានលើកឡើងថា កង្វះម៉ាញ៉េស្យូម មានទំនាក់ទំនងនឹងជំងឺច្រើនមុខ។ ម៉ាញ៉េស្យូម គឺជាសារជាតិរ៉ែដ៏សំខាន់មួយ មាននាទីក្នុងប្រតិកម្មអង់ស៊ីម ជាង ៣០០ប្រភេទ នៅក្នុងរាងកាយមនុស្ស។ មុខងារសាច់ដុំ មុខងារសរសៃប្រសាទ សម្ពាធឈាម និងប្រព័ន្ធភាពស៊ាំ សុទ្ធតែត្រូវការសារជាតិរ៉ែមួយនេះ។
អត្ថប្រយោជន៍ម៉ាញ៉ស្យូម ចំពោះសុខភាព៖
១. ជួយសុខភាពឆ្អឹង
២. បន្ថយហានិភ័យទឹកនោមផ្អែម ប្រភេទ២
៣. ជួយសុខភាពសរសៃឈាមបេះដូង
៤. បង្ការ ឬបន្ថយស្ថានភាព ឈឺក្បាលប្រកាំង
៥. ជួយបន្ថយរោគសញ្ញាមុនមករដូវ
៦. ជួយសម្រួលជំងឺបាក់ទឹកចិត្ត និងថប់បារម្ភ
បរិមាណម៉ាញ៉េស្យូម ដែលអាចទទួលទានប្រចាំថ្ងៃ តាមការណែនាំ៖
១. អាយុ ១ឆ្នាំ ទៅ ៣ឆ្នាំ៖ ៨០មីលីក្រាម
២. អាយុ ៤ឆ្នាំ ទៅ ៨ឆ្នាំ៖ ១៣០មីលីក្រាម
៣. អាយុ ៩ឆ្នាំ ទៅ ១៣ឆ្នាំ៖ ២៤០មីលីក្រាម
៤. អាយុ ១៤ឆ្នាំ ទៅ ១៨ឆ្នាំ៖ ប្រុស ៤១០មីលីក្រាមក្រាម ស្រី ៣៦០មីលីក្រាម
៥. អាយុ ១៩ឆ្នាំ ទៅ ៣០ឆ្នាំ៖ ប្រុស ៤០០មីលីក្រាម ស្រី ៣១០មីលីក្រាម
៦. អាយុ ៣១ឆ្នាំ ទៅ ៥០ឆ្នាំ៖ ប្រុស ៤២០មីលីក្រាម ស្រី ៣២០មីលីក្រាម
៧. អាយុ ៥១ឆ្នាំឡើង៖ ប្រុស ៤២០មីលីក្រាម ស្រី ៣២០មីលីក្រាម
ប្រភពនៃម៉ាញ៉េស្យូម៖
១. គ្រាប់អាល់ម៉ុន
២. ស្ពៃខ្មៅ
៣. គ្រាប់ស្វាយចន្ទីរលីង
៤. សណ្ដែកដីលី ជាមួយខ្លាញ់
៥. ទឹកសណ្ដែក
៦. សណ្ដែកខ្មៅឆ្អិន
៧. ប៊ឺរសណ្ដែកដី
៨. នំប៉័ងធ្វើពីស្រូវសាលីសុទ្ធ
៩. ផ្លែប៊ឺរ
១០. ដំឡូងបារាំង
រោគសញ្ញានៃកង្វះម៉ាញ៉េស្យូម (Hypomagnesemia)៖
១. បាត់បង់ចំណង់អាហារ
២. ក្អួតចង្អោរ
៣. ខ្សោយកម្លាំង
៤. រមួលសាច់ដុំ
៥. ស្ពឹក
៦. ញាក់
៧. ប្រកាច់
៨. ប្រែប្រួលបុគ្គលិកលក្ខណៈ
៩. ប្រែប្រួល ឬកន្ត្រាក់ចង្វាក់បេះដូង
ប្រភព៖ Medical News Today II https://www.medicalnewstoday.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង