ជាតិអាល់កុល ឬគ្រឿងស្រវឹង ជាភេសជ្ជៈពេញនិយម ទោះបីមនុស្សទូទៅដឹងថា វាមានផលប៉ះពាល់មិនល្អជាច្រើនលើរាងកាយ លើសុខភាព និងបង្កជំងឺរ៉ាំរ៉ៃផ្សេងៗ។ ទាំងនេះ ជាសរីរាង្គនៃរាងកាយ ដែលទទួលរងផលប៉ះពាល់ពីគ្រឿងស្រវឹង នៅពេលអ្នកទទួលទានហួសបរិមាណ មិនថាជាប្រចាំ ឬយូរៗម្ដង៖
១. ខួរក្បាល៖
- ប៉ះពាល់ប្រព័ន្ធប្រសាទ
- ប៉ះពាល់ទម្រង់ និងដំណើរការរបស់ខួរក្បាល
- ប៉ះពាល់អារម្មណ៍ និងអាកប្បកិរិយា ដែលធ្វើឱ្យខ្សោយសមត្ថភាពគិត និងរក្សាលំនឹង
២. បេះដូង៖
- ជំងឺសាច់ដុំបេះដូង (Cardiomyopathy)
- ចង្វាក់បេះដូងមិនស្ថេរ (Irregular heart beat)
- ជំងឺដាច់សរសៃឈាម (Stroke)
- សម្ពាធឈាមខ្ពស់ (High blood pressure)
៣. ថ្លើម៖
- ខ្លាញ់រុំថ្លើម (Fatty liver)
- ជំងឺរលាកថ្លើម បង្កដោយជាតិអាល់កុល (Alcoholic hepatitis)
- ការកើតភាពក្រិននៃថ្លើម (Fibrosis)
- ជំងឺក្រិនថ្លើម (Cirrhosis)
៤. លំពែង៖
៥. ហានិភ័យជំងឺមហារីកច្រើនប្រភេទ៖
- មហារីកក្បាល និងមហារីកក
- មហារីកបំពង់អាហារ
- មហារីកថ្លើម
- មហារីកពោះវៀនធំ
៦. ប្រព័ន្ធភាពស៊ាំ៖
- ប្រព័ន្ធភាពស៊ាំចុះខ្សោយ
- ងាយកើតជំងឺរ៉ាំរ៉ៃ (ជាពិសេសជំងឺរលាកសួត និងជំងឺរបេង)
- ងាយកើតជំងឺឆ្លង
ប្រភព៖ NIH II https://www.niaaa.nih.gov/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង