កុមារ ស្ថិតក្នុងវ័យក្មេងខ្ចី ដែលត្រូវការលូតលាស់ច្រើនឆ្នាំទៅមុខទៀត។ ពួកគេត្រូវការវីតាមីន និងជាតិរ៉ែចម្រុះច្រើនប្រភេទ ដើម្បីគាំទ្រការលូតលាស់ រីកធំធាត់ និងរក្សាសុខភាពល្អមាំមួន។ ប្រសិនបើទទួលទានវីតាមីន និងជាតិរ៉ែមិនគ្រប់គ្រាន់នោះទេ កុមារអាចប្រឈមនឹងបញ្ហាជាច្រើន ពាក់ព័ន្ធនឹងការលូតលាស់។ ដូចនេះ កុមារត្រូវការយ៉ាងចាំបាច់នូវវីតាមីន និងជាតិរ៉ែទាំងនេះ៖
១. វីតាមីន A៖
- ប្រភព៖ (១) ថ្លើមសត្វ (២) ទឹកដោះគោ (៣) ស៊ុត (៤) បន្លែផ្លែឈើ ដែលមានពណ៌លឿង
- អត្ថប្រយោជន៍សុខភាព៖ (១) ជួយគំហើញ (២) ស្បែកមានសុខភាពល្អ (៣) លូតលាស់ល្អ និង (៤) មុខងារប្រព័ន្ធភាពស៊ាំល្អ
២. វីតាមីន B1 (Thiamin)៖
- ប្រភព៖ (១) ត្រី (២) សាច់ (៣) យ៉ាអួ (៤) នំប៉័ងធ្វើពីស្រូវសាលី
- អត្ថប្រយោជន៍សុខភាព៖ ជួយទាញយកថាមពលពីចំណីអាហារ ដើម្បីប្រព័ន្ធប្រសាទ និងសាច់ដុំដំណើរការប្រក្រតី
៣. វីតាមីន B2 (Riboflavin)៖
- ប្រភព៖ (១) ទឹកដោះគោ (២) យ៉ាអួ (៣) ឈីស (៤) ស៊ុត (៥) នំប៉័ងធ្វើពីស្រូវសាលី
- អត្ថប្រយោជន៍សុខភាព៖ ជួយទាញថាមពលពីអាហារ
៤. វីតាមីន B3 (Niacin)៖
- ប្រភព៖ (១) សាច់ (២) ត្រី (៣) មាន់ និង (៤) គ្រាប់ធញ្ញជាតិ
- អត្ថប្រយោជន៍សុខភាព៖ ជួយទាញថាមពលពីអាហារ
៥. វីតាមីន B6 (Pyridoxine)៖
- ប្រភព៖ (១) ត្រី (២) សាច់ (៣) អាហារប្រភេទធញ្ញជាតិទាំងស្រុង (៤) បន្លែ និង (៥) គ្រាប់ធញ្ញជាតិ
- អត្ថប្រយោជន៍សុខភាព៖ (១) ជួយទាញយកថាមពលពីប្រូតេអ៊ីន (២) ជួយការផលិតកោសិកាឈាមក្រហម និងមុខងារខួរក្បាល
៦. វីតាមីន B12 (Cobalamin)៖
- ប្រភព៖ (១) សាច់ (២) ត្រី (៣) ស៊ុត និង (៤) ទឹកដោះគោ
- អត្ថប្រយោជន៍សុខភាព៖ (១) ជួយការផលិតកោសិកាឈាមក្រហម (២) ជួយដល់ការលូតលាស់
៧. វីតាមីន C (Ascorbic Acid)៖
- ប្រភព៖ (១) ផ្លែឈើប្រភេទក្រូច (២) ផ្លែឃីវី (៣) ម្ទេសផ្លោក និង (៤) ដំឡូង
- អត្ថប្រយោជន៍សុខភាព៖ (១) ជួយបង្កើតកូឡាជែន (២) ប្រឆាំងការឆ្លងមេរោគ (៣) ជួយទាញយកជាតិដែកពីចំណីអាហារ (៤) ជួយឱ្យឆ្អឹង និងមាត់ធ្មេញមានសុខភាពល្អ
៨. វីតាមីន D៖
- ប្រភព៖ (១) ពន្លឺព្រះអាទិត្យ (២) ត្រីមានជាតិខ្លាញ់ (៣) ផ្នែកពណ៌សនៃស៊ុត (៤) ផ្សិត (៥) ប៊ឺ
- អត្ថប្រយោជន៍សុខភាព៖ ជួយទាញយកកាល់ស្យូមបានល្អ ដើម្បីបំប៉នឆ្អឹងឱ្យរឹងមាំ
៩. វីតាមីន E៖
- ប្រភព៖ (១) ប្រេងផ្កាឈូករ័ត្ន និងប្រេងកាណូឡា និង (២) គ្រាប់ធញ្ញជាតិ
- អត្ថប្រយោជន៍សុខភាព៖ (១) ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និង (២) ជួយសុខភាពស្បែក និងភ្នែក
១០. វីតាមីន K៖
- ប្រភព៖ (១) បន្លែបៃតង (២) គ្រាប់សណ្ដែកខៀវ និង (៣) ស៊ុត
- អត្ថប្រយោជន៍សុខភាព៖ ជួយឱ្យមុខងារឈាម កកបានប្រក្រតី
១១. ហ្វូឡាត (អាស៊ីតហ្វូលិក)៖
- ប្រភព៖ (១) បន្លែបៃតង (២) ថ្លើម (៣) គ្រាប់ធញ្ញជាតិ និង (៤) នំប៉័ងធ្វើពីស្រូវសាលី
- អត្ថប្រយោជន៍សុខភាព៖ (១) ជួយទាញយកប្រូតេអ៊ីន (២) បង្កើតកោសិកាឈាមថ្មី (៣) បង្កើន DNA ថ្មី (៤) ជួយបង្ការបញ្ហាសម្រាលទារក
១២. កាល់ស្យូម៖
- ប្រភព៖ (១) ទឹកដោះគោ (២) ឈីស (៣) យ៉ាអួ (៤) ត្រីសាឌីន និងសាលម៉ុន (៥) តៅហ៊ូ និង (៦) បន្លែស្លឹកបៃតង
- អត្ថប្រយោជន៍សុខភាព៖ ជួយពង្រឹងឆ្អឹង និងធ្មេញ
១៣. អ៊ីយ៉ូត៖
- ប្រភព៖ (១) គ្រឿងសមុទ្រ និង (២) អាហារ ដែលមានប្រឡាក់ជាតិអ៊ីយ៉ូត
- អត្ថប្រយោជន៍សុខភាព៖ (១) ជួយការលូតលាស់ទូទៅ និងការលូតលាស់ជាលិកា និង (២) ជួយគ្រប់គ្រងការបង្កើតថាមពល និងអុកស៊ីសែនរបស់កោសិកា
១៤. ជាតិដែក៖
- ប្រភព៖ (១) សាច់ (២) ថ្លើម (៣) មាន់ (៤) គ្រឿងសមុទ្រ (៥) សណ្ដែកខៀវស្ងួត និង (៦) ផ្នែកពណ៌សនៃស៊ុត
- អត្ថប្រយោជន៍សុខភាព៖ (១) សំខាន់សម្រាប់មុខងារខួរក្បាល (២) ជួយការផលិតកោសិកាឈាមក្រហម និង (៣) ជួយការរក្សាអុកស៊ីសែន ក្នុងរាងកាយ
១៥. ស័ង្កសី៖
- ប្រភព៖ (១) សាច់ (២) ត្រី (៣) គ្រឿងសមុទ្រ (៤) គ្រាប់ធញ្ញជាតិ (៥) ទឹកដោះគោ និង (៦) តៅហ៊ូ
- អត្ថប្រយោជន៍សុខភាព៖ (១) ជួយការលូតលាស់ (២) ជួយរបួសជាសះស្បើយ និង (៣) ពង្រឹងមុខងារប្រព័ន្ធភាពស៊ាំ
ប្រភព៖ Raising Children.net.au II https://raisingchildren.net.au/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង