អត្ថប្រយោជន៍ នៃផ្លែប៉េងប៉ោះ

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-10-04

ប៉េងប៉ោះ គឺជាប្រភេទបន្លែ ដែលសម្បូរទៅដោយ​សារធាតុប្រឆាំងអុកស៊ីតកម្ម «លីកូពីន» ដែលមានអត្ថប្រយោជន៍ជាច្រើន សម្រាប់សុខភាព ជាពិសេសកាត់បន្ថយហានិភ័យជំងឺបេះដូង និងជំងឺមហារីក។ ក្នុងនោះ ប៉េងប៉ោះ ក៏ផ្ទុកនូវ (១) វីតាមីន C (២) ប៉ូតាស្យូម (៣) ហ្វូឡាត និង (៤) វីតាមីន K។ ពេទ្យយើង សូមណែនាំ​អត្ថប្រយោជន៍សុខភាពដ៏អស្ចារ្យមួយចំនួន​របស់ផ្លែប៉េងប៉ោះ។

 

នៅ​​ក្នុងផ្លែប៉េងប៉ោះ ទម្ងន់ ១០០ក្រាម មានផ្ទុកសារជាតិចិញ្ចឹម៖

១. កាឡូរី៖ ១៨

២. ជាតិទឹក៖ ៩៥%

៣. ប្រូតេអ៊ីន៖ ០.៩ក្រាម

៤. កាបូអ៊ីដ្រាត៖ ៣.៩ក្រាម

៥. ជាតិស្ករ៖ ២.៦ក្រាម

៦. ជាតិសរសៃ៖ ១.២ក្រាម

៧. ជាតិខ្លាញ់៖ ០.២ក្រាម

៨. វីតាមីន C

៩. ប៉ូតាស្យូម

១០. វីតាមីន K1

១១. ហ្វូឡាត

១២. លីកូពីន

១៣. បេតាការ៉ូទីន

១៤. Naringenin

១៥. អាស៊ីត Chlorogenic

 

អត្ថប្រយោជន៍សុខភាព៖

១. ជួយសុខភាពបេះដូង និងការពារជំងឺបេះដូង៖

  • ជំងឺគាំងបេះដូង
  • ជំងឺដាច់សរសៃឈាម
  • បន្ទាបកម្រិតកូឡេស្តេរ៉ូល
  • បន្ថយការរលាក
  • បន្ថយហានិភ័យកកឈាម

២. ប្រឆាំងជំងឺមហារីក៖

  • មហារីកក្រពេញប្រូស្តាត
  • មហារីកសួត
  • មហារីកក្រពះ
  • មហារីកសុដន់

៣. បង្កើនសុខភាព​ស្បែក (ជាពិសេសក្រោមកម្ដៅថ្ងៃ ឬការរលាកកម្ដៅថ្ងៃ)

 

ផលប៉ះពាល់៖

សម្រាប់មនុស្ស ដែលមានប្រតិកម្ម (អាលែកហ្ស៊ី) នឹងលំអង អ្នកអាចប្រតិកម្មនឹងប៉េងប៉ោះផងដែរ។ រោគសញ្ញាអាលែកហ្ស៊ីនេះ មានដូចជា៖

១. រមាស់ក្នុងមាត់

២. ឈឺបំពង់ក

៣.  ហើមមាត់ ឬបំពង់ក

 

ប្រភព៖ Healthline II https://www.healthline.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង