តើលោកអ្នកដឹងទេថា ទ្វារមាស មានបញ្ចេញសំឡេង? តើដឹងថា មកពីអ្វីដែរ ឬទេ? សំឡេងនោះ គឺជាសំឡេងខ្យល់ ដែលចេញមកខាងក្រៅ ដូចផោមដែរ។ ក៏ប៉ុន្តែវាខុសពីផោម ដែលចេញតាមរន្ធបាត ហើយជាធម្មតា បង្កដោយអាហារ។ ឯខ្យល់ចេញពីទ្វារមាស គឺជាខ្យល់ ដែលបានជាប់នៅក្នុងទ្វារមាស តាមរយៈសកម្មភាពមួយចំនួន។ កុំភ័យឱ្យសោះ វាគ្មានគ្រោះថ្នាក់នោះទេ។
និយមន័យ៖
ខ្យល់អាចចូលតាមប្រដាប់ភេទស្រ្តី ឬទ្វារមាស ហើយជាប់នៅក្នុងនោះ ហើយនៅពេលវាចេញមកវិញ វាបង្កើតសំឡេងស្រដៀងនឹងផោម តែគ្មានក្លិននោះទេ។ ភាសាអង់គ្លេស ហៅស្ថានភាពនេះថា Vaginal Gas ឬ Queefing។
មូលហេតុបង្ក ដែលនាំឱ្យខ្យល់ចូល៖
១. ការរួមដំណេក
២. ការប្រើប្រាស់ផលិតផលអនាម័យ
៣. ការតឹងសាច់ដុំអាងត្រគាក
៤. ធ្វើលំហាត់ប្រាណពត់សរសៃ
៥. ការធ្វើរោគវិនិច្ឆ័យ ពិនិត្យរោគស្ត្រី
៦. អាងត្រគាកដំណើរការមិនប្រក្រតី
វិធីបង្ការ៖
១. សម្រាកបន្ធូរអារម្មណ៍ និងដកដង្ហើមវែងៗ
២. ជៀសវាងការរួមដំណេក ឬសកម្មភាពលំហាត់ប្រាណ
៣. ជៀសវាងផលិតផលអនាម័យ
សរុបសេចក្ដីមក វាជាការកើតឡើងបែបធម្មជាតិ និងគ្មានការឈឺចាប់នោះទេ។ សកម្មភាពមនុស្សប្រចាំថ្ងៃ ក៏អាចបង្កខ្យល់ក្នុងទ្វារមាសដែរ។ ដូចនេះ អ្នកមិនគួរព្រួយបារម្ភ ថាគួរធ្វើបែបណា ដើម្បីព្យាបាល ឬបង្ការនោះទេ។ អ្នកខ្លះគិតថា ជាសំឡេងលាន់ស្បូន ជាដើម។ តែការយល់ឃើញដូច្នេះ មិនមែនជាការពិតនោះទេ។
ការសិក្សា ក៏បានបង្ហាញថា ការសម្រាលទារក ដោយការវះកាត់ ឬដោយធម្មជាតិ ក៏អាចបង្កខ្យល់ ក្នុងទ្វារមាសផងដែរ៕
ប្រភព៖ Healthline II https://www.healthline.com/health/vaginal-gas & Medical News Today II https://www.medicalnewstoday.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង