ធ្វើនៅផ្ទះបាន! វិធីទាំងនេះ ព្យាបាលជំងឺរលាកក្រពះ

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-09-28

ជំងឺរលាកក្រពះ គឺជាការរលាកស្រទាប់ក្រពះ បង្កដោយ (១) ការឆ្លងបាក់តេរី Helicobacter pylori នៅក្នុងក្រពះ និងពោះវៀនតូច (២) ការទទួលទានជាតិអាល់កុល លើសកម្រិត (៣) ប្រើថ្នាំប្រឆាំងបញ្ហារលាក NSAIDs លើសថ្ងៃ (៤) ការមេរោគផ្សេងៗ និង (៥) បញ្ហាស្ត្រេស។ ក្នុងករណីខ្លះ ជំងឺរលាកក្រពះ គេ​អាចព្យាបាលបាននៅផ្ទះដោយ​វិធីងាយៗ។

 

វិធីព្យាបាលជំងឺរលាកក្រពះងាយៗ៖

១. ជៀសវាងអាហារ ដែលអាចបង្កបញ្ហារលាក៖

  • សាច់កែច្នៃ
  • អាហារសម្បូរជាតិស្ករ
  • អាហារហឹរ
  • អាហារបំពង
  • ជាតិអាល់កុល

២. ទទួលទានខ្ទឹមស (ដំ ឬហាន់ឱ្យម៉ត់តូចៗ)

៣. ទទួលទានអាហារ ដែលមានផ្ទុក Probiotics៖

  • យ៉ាអួរ
  • គីមឈី

៤. ផឹកតែបៃតង ឬតែខ្មៅ ជាមួយនឹងទឹកឃ្មុំ​

៥. ទទួលទានអាហារ បរិមាណតិចល្មមជាប្រចាំ

៦. ផ្ដាច់បារី

៧. កុំប្រើប្រាស់ថ្នាំប្រឆាំងបញ្ហារលាក NSAIDs (ibuprofen) លើសកំណត់

៨. កាត់បន្ថយស្ត្រេស៖

  • ម៉ាស្សា
  • សមាធិ
  • ធ្វើយ៉ូហ្កា
  • ធ្វើលំហាត់ប្រាណ​

 

រោគសញ្ញាជំងឺរលាកក្រពះ៖

១. ក្អួតចង្អោរ

២. មានអារម្មណ៍ឈឺ ឬក្ដៅក្រពះ

៣. មានអារម្មណ៍ឆ្អែត ក្រោយទទួលទានអាហារបានបន្តិច

 

វិធីបង្ការជំងឺរលាកក្រពះ៖

១. ជៀសវាងអាហារបង្កឱ្យរលាកក្រពះ

២. ផ្ដាច់បារី

៣. គ្រប់គ្រង ឬកាត់បន្ថយស្ត្រេស

៤. ជៀសវាងជាតិអាល់កុល

៥. រក្សាទម្ងន់ឱ្យបានសមល្មម

៦. ជៀសវាងការប្រើថ្នាំបំបាត់ការឈឺចាប់ លើសបរិមាណ

 

ប្រភព៖ Medical News Today II https://www.medicalnewstoday.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង