ញ៉ាំកាហ្វេល្អ សម្រាប់ជំងឺខ្លាញ់រុំថ្លើម និងគ្រួសក្នុងថង់ទឹកប្រមាត់

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-09-21

កាហ្វេ គឺជាភេសជ្ជៈ ដែលមនុស្សភាគច្រើន ចូលចិត្ត ប៉ុន្តែគិតថា ញៀន។ ទោះជាយ៉ាងណា ការញៀនកាហ្វេ គឺជាការញៀនល្អ ហើយមិនមានចំណុចអាក្រក់ច្រើននោះទេ។ សារជាតិកាហ្វេអ៊ីន មានឥទ្ធិពលល្អ គួរឱ្យកត់សម្គាល់ សម្រាប់ការពង្រឹងសុខភាព និងប្រឆាំងជំងឺផ្សេងៗជាច្រើន។ អ្នកជំងឺខ្លាញ់រុំថ្លើម និងអ្នកជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ អ្នកគួរដឹង និងទាញយកអត្ថប្រយោជន៍ពីការទទួលទានកាហ្វេ។

 

អត្ថប្រយោជន៍ទូទៅរបស់កាហ្វេ សម្រាប់សុខភាព៖

. កាត់បន្ថយហានិភ័យ ជំងឺមេតាបូលីស

. ការពារប្រព័ន្ធប្រសាទ (មុខងារខួរក្បាល)

. ការពារសរសៃឈាមបេះដូង

. ប្រឆាំងជំងឺមហារីក

. ជួយឱ្យអត់ឃ្លានអាហារ

. កាត់បន្ថយបញ្ហារលាក

. ជួយដល់ជំងឺខ្លាញ់រុំថ្លើម៖

  • កាហ្វេអាចបង្កើនប្រសិទ្ធភាព នៃការបំបែកអាស៊ីតជាតិខ្លាញ់ ជាពិសេសជាតិខ្លាញ់ក្នុងថ្លើម
  • វាអាចជួយកាត់បន្ថយជាតិខ្លាញ់ ក្នុងបរិវេណថ្លើម

.. ជួយដល់ជំងឺគ្រួសក្នុងថង់ទឹកប្រមាត់

  • កាហ្វេអាចជួយឱ្យប្រមាត់ បង្កើនការផលិតទឹកប្រមាត់ ច្រើនជាងមុន
  • នៅពេលទឹកប្រមាត់ ត្រូវបានផលិត កាន់តែច្រើន វាធ្វើឱ្យទឹកប្រមាត់មានសភាពថ្លា និងគ្មានដុំកំណកកូឡេស្តេរ៉ូល (Cholesterol Crystals) ដែលអាចនាំឱ្យកើតមានដុំគ្រួស
  • ម្យ៉ាងទៀត កាហ្វេអាចជួយបង្កើនមុខងារ ទាញយកដុំគ្រួស (Contraction of Gallbladder) ដែលក្នុងនោះទឹកប្រមាត់ ដំណើរការជាមួយអាហារ ទាញយកដុំគ្រួស​​ចេញ

 

ប្រភព៖ Dr. Eric Berg DC II

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង