សុខភាព គឺជារឿងសំខាន់ ហើយប្រសិនបើអ្នកព្យាយាម រក្សាសុខភាពឱ្យបានល្អ និងមាំមួន អ្នកគួរទទួលទានអាហារពេលល្ងាច ដោយប្រុងប្រយ័ត្ន។ សង្គមបច្ចុប្បន្ន បានច្នៃប្រឌិតអាហារជាច្រើនប្រភេទ រាប់មិនអស់ ហើយក្នុងនោះ មានសារធាតុមិនល្អជាច្រើន សម្រាប់សុខភាពមនុស្ស ជាពិសេសមិនគួរទទួលទាន នៅពេលល្ងាច ឬមុនគេងនោះទេ។ ពេទ្យយើង សូមណែនាំអាហារមួយចំនួន ដែលល្អ និងមិនប៉ះពាល់សុខភាព សម្រាប់ធ្វើជាអាហារពេលល្ងាច។
អាហារ ដែលល្អ សម្រាប់សុខភាព នៅពេលល្ងាច៖
១. ត្រីសាលម៉ុន៖
- សម្បូរវីតាមីនល្អ សម្រាប់ខួរក្បាល ដូចជា (១) អាស៊ីតខ្លាញ់អូមេហ្កា ៣ (២) កូលីន និង (៣) ប្រូតេអ៊ីន
- ល្អសម្រាប់សុខភាពបេះដូង
- ជួយដល់គុណភាពដំណេក
២. ដំឡូងជ្វា៖
- សម្បូរវីតាមីន A និងជាតិសរសៃ
- ជួយបង្កើនបាក់តេរីល្អៗ ក្នុងពោះវៀន
- ជួយសុខភាពភ្នែក
៣. គ្រាប់សណ្ដែក៖
- សម្បូរ (១) ប្រូតេអ៊ីន (២) ជាតិសរសៃ (៣) វីតាមីន (៤) ជាតិរ៉ែ (៥) សារជាតិចិញ្ចឹម ចេញពីរុក្ខជាតិ និង (៦) ជាតិដែក
- ផ្ដល់ប្រយោជន៍ដល់សុខភាពបេះដូង
- កាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែម
- កាត់បន្ថយហានិភ័យជំងឺមហារីកមួយចំនួន
៤. បន្លែស្លឹកបៃតង៖
- សម្បូរ (១) វីតាមីនច្រើន A C និង K (២) ជាតិរ៉ែ (៣) សារជាតិចិញ្ចឹម ចេញពីរុក្ខជាតិ (៤) ជាតិសរសៃ (៥) ជាតិដែក (៦) ហ្វូឡាត និង (៧) ប៉ូតាស្យូម
៥. ប្រេងអូលីវ៖
- ជួយបន្ថយសម្ពាធឈាម និងកម្រិតកូឡេស្តេរ៉ូលមិនល្អ
- ជួយសុខភាពសរសៃឈាមបេះដូង
- កាត់បន្ថយបញ្ហារលាក
៦. ប៉េងប៉ោះ៖
- សម្បូរទៅដោយលីកូពីន ដែលជាសារជាតិ ដែលអាច៖ (១) បន្ថយកូឡេស្តេរ៉ូល (២) បន្ថយហានិភ័យ ជំងឺដាច់សរសៃឈាមខួរក្បាល (៣) បន្ថយហានិភ័យមហារីក និង (៤) ការពារពីការរលាកកម្ដៅថ្ងៃ
៧. ស្ពៃក្ដោប៖
- សម្បូរខ្លាំអងនូវ (១) ជាតិសរសៃ (២) សារជាតិចិញ្ចឹម ចេញពីរុក្ខជាតិ និង (៣) សារធាតុ Flavonoids
- កាត់បន្ថយហានិភ័យជំងឺរ៉ាំរ៉ៃ
- កាត់បន្ថយហានិភ័យជំងឺមហារីក
- កាត់បន្ថយបញ្ហារលាក
- ល្អសម្រាប់សុខភាពបេះដូង
អាហារ ដែលមិនគួរទទួលទាន សម្រាប់អាហារពេលល្ងាច៖
១. អាហារ ដែលមានជាតិស្អិត
២. អាហារហឹរៗ
៣. អាហារ ដែលសម្បូរកាបូអ៊ីដ្រាត
៤. អាហារជាតិខ្លាញ់ខ្ពស់
៥. ជាតិអាល់កុល
៦. សូកូឡា
ប្រភព៖ Eating Well II https://www.eatingwell.com/ & Insider II https://www.insider.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង