ទឹកខ្ទឹមស ១ថ្ងៃ ១កែវ បង្ការជំងឺបេះដូង និងដាច់សរសៃឈាម

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-09-16

ខ្ទឹមស និងទឹកខ្ទឹមស ជាប្រភេទអាហារ ឬភេសជ្ជៈល្អ សម្រាប់សុខភាព ជាពិសេសមុខងារបេះដូង។ ក៏ប៉ុន្តែវាមិនសូវត្រូវបានគេប្រើប្រាស់ជាឱសថច្រើនប៉ុន្មាននោះទេ។ នោះប្រហែលជាមនុស្សជាច្រើន មិនសូវដឹងពីអត្ថប្រយោជន៍របស់វា។ ទាំងនេះជាអត្ថប្រយោជន៍សម្រាប់សុខភាព របស់ទឹកខ្ទឹមស ដែលវេជ្ជបណ្ឌិតជំនាញរបស់សហរដ្ឋអាមេរិក បានណែនាំ៖

 

. ប្រឆាំងនឹងវីរុស៖

  • ល្អសម្រាប់ព្យាបាលជំងឺផ្ដាសាយ ក្នុងដំណាក់កាលដំបូងៗ

. ប្រឆាំងនឹងមេរោគ និងបាក់តេរីឆ្លង៖

  • ក្នុងនាទីប្រឆាំងនឹងការឆ្លង វាមានមុខងារហាក់ដូចជា អង់ទីប៊ីយោទិចផងដែរ

. ជួយដល់ជាតិស្ករក្នុងឈាម៖

  • បន្ទាបអាំងស៊ុយលីន និងបង្កើនការប្រឆាំងនឹងអាំងស៊ុយលីន៖
  • ប្រឆាំងជំងឺខ្លាញ់រុំថ្លើម

. ប្រឆាំងជំងឺមហារីក៖

  • ជួយព្យាបាលបញ្ហារលាក

. បង្កើនថាមពល

. ជួយដល់សុខភាពសរសៃបេះដូង

 

ការសិក្សាជាង ៤៣ប្រភេទ បានរកឃើញពីអត្ថប្រយោជន៍របស់ខ្ទឹមស ទៅលើបេះដូង។ ខ្ទឹមស អាចកាត់បន្ថយហានិភ័យជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាម បានលើស ៥០% តាមរយៈ៖

. បន្ថយបរិមាណកាលស្យូម ក្នុងរាងកាយ

. ជួយឱ្យរាងកាយបង្កើតទឹកប្រមាត់ ច្រើនជាងមុន

. បន្ថយកម្រិតកូឡេស្តេរ៉ូល

. បន្ថយការកកឈាម ឬការតឹងសរសៃឈាម

. ប្រឆាំង Infective EndocarditisInfective Endocarditis គឺជាការឆ្លងបាក់តេរី ចូលក្នុងចរន្តឈាម ហើយបាក់តេរីស្នាក់នៅក្នុងស្រទាប់បេះដូង សន្ទះបេះដូង ឬសរសៃបេះដូង ដែលអាចបង្កបញ្ហាជាច្រើន ទៅលើបេះដូង។

 

វិធីធ្វើទឹកខ្ទឹមស ដែលមានប្រសិទ្ធភាព ផ្អែកតាមវេជ្ជបណ្ឌិតជំនាញ៖

ទី១៖ ដំបំបែកខ្ទឹមស មួយដុំ

ទី២៖ ដាក់ចូលទឹក បរិមាណ ២៣៧ ទៅ ៣៥៥ មីលីលីត្រ

ទី៣៖ ថែមប្រេងអូលីវព្រហ្មចារី (Extra Virgin Olive Oil) ១ ស្លាបព្រាកាហ្វេ

ទី៤៖ ទុកចោលរយៈពេល ១៥នាទី ដើម្បីឱ្យសារធាតុទាំងនេះ ចូលគ្នាតែមួយ

អ្នកអាចទទួលទានទឹកខ្ទឹមសនេះ ជាប្រចាំ ឬអ្នកអាចទទួលទានខ្ទឹមស ដោយបន្ថែមខ្ទឹមក្នុងអាហារផ្ទាល់។ ក៏ប៉ុន្តែគេ​ត្រូវប្រយ័ត្ននូវខ្ទឹមស ដែល​មានផ្ទុកសារធាតុគីមីមួយចំនួន ឬកសិករប្រើទឹកមិនល្អ សម្រាប់​ធ្វើជាជីដាំដុះ៕

 

ប្រភព៖ Dr. Eric Berg DC II https://www.youtube.com/c/DrEricBergDC

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង