ផ្លែក្រូចឃ្វិច គឺជាផ្លែឈើ ដែលមានការពេញនិយម ដោយសាររសជាតិឆ្ងាញ់ និងងាយស្រួលបក សម្រាប់ការទទួលទានលេងកម្សាន្ត។ សាច់របស់វា មានអត្ថប្រយោជន៍ជាច្រើន សម្រាប់សុខភាព។ សូម្បីតែសម្បក ក៏មានគុណសម្បត្តិសុខភាពផងដែរ។ ទាំងនេះ ជាអត្ថប្រយោជន៍សុខភាព ដ៏អស្ចារ្យរបស់ផ្លែក្រូចឃ្វិច៖
១. មានសារជាតិចិញ្ចឹមច្រើន៖
- កាឡូរី
- កាបូអ៊ីដ្រាត
- ជាតិសរសៃ
- ប្រូតេអ៊ីន
- ខ្លាញ់
- វីតាមីន C
- វីតាមីន A
- ប៉ូតាស្យូម
២. សម្បូរសារធាតុ ប្រឆាំងអុកស៊ីតកម្ម៖
- ជួយសុខភាពស្បែក និងបេះដូង
- ប្រឆាំងជំងឺមហារីក
- ជួយការពារខួរក្បាលពីជំងឺ
- កាត់បន្ថយហានិភ័យជំងឺរ៉ាំរ៉ៃ
៣. បង្កើនប្រព័ន្ធភាពស៊ាំ
- បង្ការការឆ្លងមេរោគ និងបាក់តេរី
- ជួយសុខភាពកោសិកា
- ជួយព្យាបាលជំងឺផ្ដាសាយ បានឆាប់រហ័ស
- ជួយបន្ធូរបញ្ហាអាលែកហ្ស៊ី
៤. អាចជួយសុខភាពខួរក្បាល
- បង្ការជំងឺវិកលចរិក
- ជំងឺអាល់ហ្សៃមឺរ
- ជំងឺផាគឃីនសុន
៥. ជួយបង្កើនសុខភាពស្បែក ឱ្យមានសម្រស់
៦. មិនប៉ះពាល់ទម្ងន់
៧. អាចជួយសុខភាពបេះដូង៖
- ការពារជំងឺបេះដូង
- បន្ថយសម្ពាធឈាម និងការប្រមូលផ្ដុំប្លាកែត
- បង្កើនមុខងារសរសៃឈាម
- បន្ថយទ្រីគ្លីសេរីក្នុងឈាម
- បន្ថយកម្រិតកូឡេស្តេរ៉ូល មិនល្អ
៨. ជួយប្រឆាំងជំងឺមហារីក៖
- វីតាមីន ជួយបង្ការកោសិកាដុំសាច់ ពីការលូតលាស់ និងរាតត្បាត
- ជួយដល់ការជាសះស្បើយ នៃស្បែក ក្រោយការវះកាត់
- បង្កើនប្រសិទ្ធភាពនៃការព្យាបាល ដោយឱសថ (Chemotherapy) និងកាត់បន្ថយជាតិពុលរបស់ឱសថ
- កាត់បន្ថយហានិភ័យជំងឺមហារីក (១) ក្រពះ (២) សុដន់ (៣) ពោះវៀនធំ និង (៤) សួត
ប្រភព៖ Healthline II https://www.healthline.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង