ការគាំងដង្ហើម នៅពេលគេង គឺជារយៈពេលខ្លីមួយ ដែលមនុស្សលែងដកដង្ហើម ក្នុងពេលគេង។ វាអាចកើតឡើងដោយសារសាច់ដុំ នៅក្នុងមាត់ សម្រាក បណ្ដាលឱ្យអណ្ដាតគាបនឹងបំពង់ក និងស្ទះដង្ហើម។ បញ្ហានេះ អាចបង្កើនហានិភ័យជាច្រើន។ ការសិក្សាថ្មីចំនួនបី បានរកឃើញថា បញ្ហាគាំងដង្ហើមពេលគេង ជាភ្នាក់ងាមួយដែលបង្កើនហានិភ័យ (១) ជំងឺមហារីក (២) ការអន់ថយដំណើរការខួរក្បាល និង (៣) ការកកឈាម ជាដើម។
អ្នកជំនាញបានធ្វើការសិក្សា និងរកឃើញលទ្ធផល ដ៏គួរឱ្យភ្ញាក់ផ្អើល គឺការគាំងដង្ហើមពេលគេង ប៉ះពាល់បញ្ហាសុខភាពជាច្រើន។ គ្រោះថ្នាក់បង្កដោយការគាំងដង្ហើម នៅពេលគេង មានដូចជា៖
១. ជំងឺមហារីក
២. ការចុះខ្សោយសមត្ថភាពខួរក្បាល
៣. ការកកឈាម
កត្តាប្រឈម ការគាំងដង្ហើម នៅពេលគេង៖
១. មានជំងឺលើសទម្ងន់
២. ទទួលទានជាតិអាល់កុល
៣. ជក់បារី
ប្រភព៖ Medical News Today II https://www.medicalnewstoday.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង