ជំងឺខ្សោយពោះវៀន (Irritable Bowel Syndrome ឬ IBS) ជាជំងឺប្រព័ន្ធរំលាយអាហាររ៉ាំរ៉ៃ អាចកើតឡើងមួយជីវិត គ្មានវិធីព្យាបាលនោះទេ។ វាអាចប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកជំងឺ និងបង្កអាការៈជាច្រើន ក្នុងប្រព័ន្ធរំលាយអាហារ និងពោះអ្នកជំងឺ។ ដើម្បីស្វែងយល់បន្ថែមអំពីជំងឺខ្សោយពោះវៀន សូមចុចលីងខាងក្រោម៖
រោគសញ្ញា៖
១. ឈឺ ឬរមួលពោះ
២. ហើមពោះ
៣. រាករូស
៤. ទល់លាមក
៥. ផោម
៦. ចេញទឹករំអិលតាមរន្ធបាត
៧. អស់កម្លាំង និងខ្វះថាមពល
៨. ឈឺ ឬចង់ក្អួតចង្អោរ
៩. ឈឺខ្នង
១០. មិនអាចគ្រប់គ្រងការបញ្ចេញចោល បានគ្រប់ពេល
មូលហេតុបង្ក៖
១. ការកន្ត្រាក់សាច់ដុំ ក្នុងពោះវៀន
២. ប្រព័ន្ធប្រសាទ ក្នុងប្រព័ន្ធរំលាយអាហារ
៣. ការឆ្លងមេរោគធ្ងន់ធ្ងរ
៤. ប្រឈមនឹងបញ្ហាស្ត្រេសក្នុងជីវិត ក្នុងវ័យក្មេង
៥. បម្រែបម្រួលអតិសុខុមប្រាណ ក្នុងពោះវៀន
៦. អាហារ ដែលបង្កអាលែកហ្ស៊ី ដល់ពោះវៀន
៧. ស្ត្រេស
រោគវិនិច្ឆ័យ៖
១. វេជ្ជបណ្ឌិតសួរនាំពីរោគសញ្ញា
២. តេស្តឈាម
៣. តេស្តលាមក
ការសម្រួលរោគសញ្ញា
ជំងឺខ្សោយពោះវៀន គ្មានវិធីព្យាបាលនោះទេ ប៉ុន្តែអ្នកជំងឺអាចអនុវត្តរបបអាហារបាន។ អ្វីដែលគួរធ្វើ៖
១. ចម្អិនអាហារខ្លួនឯង និងប្រើគ្រឿងផ្សំស្រស់ៗ
២. កត់ចំណាំអាហារ ដែលអ្នកញ៉ាំ ឬរោគសញ្ញាដែលអ្នកជួបប្រទះ (ងាយសម្រាប់ការទប់ស្កាត់)
៣. ស្វែងរកវិធីសម្រាក
៤. ធ្វើលំហាត់ប្រាណឱ្យបានច្រើន
៥. សាកប្រើប្រូប៊ីយោទិច រយៈពេលមួយខែ មើលថាវាប្រសើរដែរ ឬអត់
អ្វីដែលមិនគួរធ្វើ៖
១. កុំញ៉ាំយឺតពេល ឬរំលងការញ៉ាំ
២. កុំញ៉ាំលឿនពេក
៣. កុំញ៉ាំអាហារខ្លាញ់ច្រើន ឬអាហារកែច្នៃ
៤. កុំញ៉ាផ្លែឈើស្រស់លើសពី ៣មុខ ក្នុង ១ថ្ងៃ
៥. កុំញ៉ាំតែ ឬកាហ្វេ លើសពី ៣កែវ ក្នុង ១ថ្ងៃ
៦. កុំញ៉ាំជាតិអាល់កុល ឬភេសជ្ជៈផ្អែមៗច្រើនពេក
ប្រភព៖ NHS II https://www.nhs.uk/ & Mayo Clinic II https://www.mayoclinic.org/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង