មូលហេតុបង្កការឈឺជើង ដែលមនុស្សទូទៅ មិនសូវដឹង

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-09-06

ជាទូទៅ នៅពេលអ្នកឈឺជើង អ្នកតែងគិតថា វាបង្កដោយបញ្ហាធម្មតាទូទៅ ដូចជា ប្រើប្រាស់ជើងច្រើនពេក របួស (សន្លាក់ ឆ្អឹង សាច់ដុំ សរសៃចង សរសៃពួរ ឬជាលិកាផ្សេងៗ)។ ក៏ប៉ុន្តែមានកត្តាស៊ីជម្រៅតូចៗមួយចំនួន ដែលជាមូលហេតុបង្កការឈឺជើងផងដែរ។ ចង់ស្វែងយល់លម្អិត សូមចុចក្នុងលីងខាងក្រោម ដើម្បីអានបង្កើនការយល់ដឹង។

 

កត្តាផ្សេងៗ ដែលនាំឱ្យអ្នកឈឺជើង៖

. Lactic Acidosis (រោគសញ្ញាជើងមិនសម្រាក)៖

វាជាអាការៈ ដែលជើងរបស់អ្នកមានអាស៊ីត Lactic ច្រើនពេក។ អាស៊ីតនេះ បានមកពីសារជាតិកាបូអ៊ីដ្រាត និងជាតិស្ករ នៅរបបអាហារ ហើយផ្ទុយទៅវិញ អ្នកអាចខ្វះវីតាមីន B1 ធ្ងន់ធ្ងរ។ នោះវានាំឱ្យអ្នកមានជាតិអាស៊ីតខ្ពស់ ប៉ុន្តែខ្វះអុកស៊ីសែន ដែលធ្វើឱ្យជើងមិនសម្រាក (Restless Leg Syndrome)។ រោគសញ្ញាជើងមិនសម្រាក រើឡើងខ្លាំង នៅពេលយប់ ដែលជាលទ្ធផលអ្នកប្រឈមនឹងការឈឺជើង។

 

. ឈឺសរសៃ Sciatica (Sciatica Pain)

វាជាអាការៈមួយ ដែលអ្នកមានឈឺចាប់សរសៃ Sciatica នោះមានន័យថា សរសៃសាច់ដុំ ភ្ជាប់ពីត្រកាកទៅជើង មានការរលាក ឬបង្កការឈឺចាប់។ ការរលាកសរសៃនេះ អាចបង្កឡើងដោយការទទួលទាន (១) អាស៊ីតខ្លាញ់អូមេហ្គា ៣ បរិមាណច្រើន (២) ប្រេងសណ្ដែក (៣) ប្រេងពោត និង (៤) កាបូអ៊ីដ្រាតចម្រាញ់។

 

. ស្ទះសរសៃឈាមជើង (Intermittent Claudication)

រោគសញ្ញាទូទៅរបស់អាការៈនេះ គឺនៅពេលអ្នកហាត់ប្រាណ ជើងរបស់អ្នក អាចមានអាការៈ (១) ស្ពឹក (២) ត្រជាក់ និង (៣) ខ្សោយ។ ចរន្តឈាមនៅក្នុងជើង ថយចុះ រហូតដល់អ្នកប្រឈមនឹង (១) ការជ្រុះរោមជើង ឬ (២) ជើងមានស្បែកភ្លឺចាំង។ អាការៈនេះ កាន់តែពិបាកឡើង នៅពេលអ្នកឡើងទួលចោត ឬរត់ ព្រោះជើងរបស់អ្នក គ្មានអុកស៊ីសែនគ្រប់គ្រាន់។

 

. កម្រិតវីតាមីន D មិនគ្រប់គ្រាន់៖

កង្វះវីតាមីន D អាចបង្កការឈឺចាប់នៅជើង ឬរមួលសាច់ដុំជើង នៅពេលយប់។ កង្វះវីតាមីន D ក៏អាចបង្ក (១) ការរលាកចង្កេះផ្នែកខាងក្រោម (២) បញ្ហាសរសៃចង្កេះ ឬអាងត្រគាក និង (៣) ការវៀចឆ្អឹងខ្នង។ល។

 

. ជំងឺទឹកនោមផ្អែម៖

ជំងឺទឹកនោមផ្អែម បង្កកត្តាមួយចំនួន ដែលប៉ះពាល់ដល់សរសៃទូទាំងដងខ្លួន។

. បាតជើង មានបាតរាបស្មើ៖

ប្រសិនបើអ្នកមានបាតជើងរាបស្មើ អ្នកប្រឈមនឹងបញ្ហាឈឺជើងដូចគ្នា។

 

. របួសចាស់៖

ប្រសិនបើអ្នកធ្លាប់មានរបួស នៅបរិវេណជើង ជង្គង់ ឬប្រអប់ជើងពីមុនមក អ្នកអាចប្រឈមនឹងការឈឺជើង នាពេលក្រោយ។

 

. ហ្វឹកហាត់ខ្លាំងពេក៖

ប្រសិនបើអ្នកហាត់ប្រាណ ឬធ្វើចលនាខ្លាំងពេក និងញឹកញាប់ពេក សាច់ដុំ និងសរសៃអាចនឹងសម្រាកមិនគ្រប់គ្រាន់ ដែលធ្វើឱ្យខ្សោយសាច់ដុំ។ ប្រសិនបើអ្នកខ្វះវីតាមីន E សូដ្យូម និងអូមេហ្គា ៣ វាក៏អាចជំរុញឱ្យសាច់ដុំខុះខ្សោយ ឆាប់រហ័សផងដែរ។

 

. អាការៈ Stenosis

វាជាអាការៈមួយ កើតឡើងនៅពេលខួរឆ្អឹងខ្នងមានបរិវេណ (Space) តូចពេក ដែលបង្កឱ្យស្ទះក្នុងខួរឆ្អឹងខ្នង។ ជាលទ្ធផល វាបង្កឱ្យសរសៃចងឡើងក្រាស់ និងមានបញ្ហារលាក នាំឱ្យឈឺជើង៕

 

ប្រភព៖ Dr. Eric Berg DC II https://www.youtube.com/c/DrEricBergDC

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង