ចំនួនមនុស្សជាច្រើន អាចប្រឈមនឹងជំងឺមហារីក ក្នុងពេលណាមួយនៃជីវិត។ ស្ដាប់ទៅ វាជារឿង គួរឱ្យខ្លាចមួយ ប៉ុន្តែរឿងដែលសំខាន់នោះ គឺការធ្វើរោគវិនិច្ឆ័យ អាចបង្កើនឱកាសរបស់អ្នក ក្នុងការប្រឆាំង ឬបង្ការជំងឺមហារីកជាមុន ដោយជោគជ័យ។ ទាំងនេះ ជារោគសញ្ញាទូទៅមួយចំនួន ដែលអាចកត់សម្គាល់នឹងភ្នែកអំពីជំងឺមហារីក ៥ប្រភេទ។
ជំងឺមហារីក ដែលវេជ្ជបណ្ឌិត រកឃើញថា មានរោគសញ្ញាទូទៅ៖
១. ជំងឺមហារីកអូវែរ
២. ជំងឺមហារីកមាត់ស្បូន
៣. មហារីកស្បូន
៤. មហារីកទ្វារមាស
៥. មហារីកយោនី
រោគសញ្ញាទូទៅ របស់ជំងឺមហារីកទាំង ៥ប្រភេទខាងលើ៖
១. ឈឺអាងត្រគាក
២. ហូរឈាមតាមទ្វារមាស ឬចេញទឹករំអិលខុសប្រក្រតី
៣. ហើមពោះ ឬឈឺពោះ
៤. នោមចេញឈាម
៥. រមាស់ទ្វារមាស
៦. មានដុំពក ឬឈឺក្រហាយខាងក្នុង ឬនៅបរិវេណប្រដាប់ភេទ
៧. ឈឺចាប់អំឡុងពេល និងក្រោយពេលរួមភេទ
៨. ឈឺចង់នោមហួសកម្រិតធម្មតា
ប្រភព៖ Express II https://www.express.co.uk/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង