វីរុសប្រភេទថ្មី ត្រូវបានរកឃើញនៅវូហាន ប្រទេសចិន ដែលជាកន្លែងកើតកូវីដ លើកដំបូង

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-09-02

មេរោគប្រភេទថ្មីមួយទៀត ត្រូវបានរកឃើញ ដោយវិទ្យាស្ថានរោគវិទ្យា វូហាន (Wuhan Institute of Virology) នៅក្នុងសត្វកណ្ដុរ។ គេបានដាក់ឈ្មោះវីរុសនោះថា LsPyV KY187។

 

វីរុសថ្មីនេះ ជាអម្បូរវីរុស Polyomavirus ដែលបានឆ្លងលើ​ក្មេង ចំនួនរាប់លាននាក់ ក្នុង ១ឆ្នាំៗ ក៏ប៉ុន្តែអាការៈរបស់ការឆ្លងវីរុសនេះ គឺស្រាលនោះទេ។ ព្រោះតែវីរុសនេះ ជាវីរុសថ្មី មិនទាក់ទងនឹងប្រភេទវីរុសផ្សេង។ អ្នកស្រាវជ្រាវមិនដឹងច្បាស់ អំពីឥទ្ធិពលរបស់វាលើមនុស្សនៅឡើយ។ ដូចនេះ អ្នកវិទ្យាសាស្ត្រ ត្រូវការពេលសិក្សាបន្ត។

 

គួរកត់សម្គាល់ថា នេះមិនមែនជាលើកទីមួយនោះទេ ដែលអ្នកជំនាញ បានរកឃើញវីរុសថ្មីៗ នៅទីក្រុងវូហាន។ ក្នុងនោះ រួមមានវីរុសកូរ៉ូណា ឬកូវីដ១៩ ដែលបានលេចចេញពីផ្សារលក់សាច់ឆៅ នៅវូហានផ្ទាល់។

 

អ្នកជំនាញអន្តរជាតិមួយចំនួន ក៏បានធ្វើសម្មតិកម្មថា ការលេចឡើងនូវវីរុសកូវីដ១៩ គឺជាការលេចធ្លាយវីរុស ចេញពីបន្ទប់ពិសោធន៍ ក្នុងទីក្រុងវូហាន។ ទោះជាយ៉ាងណា គំនិតនេះ ត្រូវបានច្រានចោលដោយផ្ទាល់ពីសំណាក់សាធារណរដ្ឋប្រជាមានិតចិន ព្រោះតែគ្មានភស្តុតាងជាក់លាក់ និងត្រឹមត្រូវ ស្របតាមការលើកឡើងនោះទេ៕

 

ប្រភព៖ Daily Mail II https://www.dailymail.co.uk/home/index.html

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង