កំពូលទឹកបន្លែ និងទឹកផ្លែឈើ ដែលសម្បូរសារជាតិចិញ្ចឹម

អាហារពេលព្រឹក  |  Date: 2022-09-01

ទឹកផ្លែឈើ និងទឹកបន្លែ ជាភេសជ្ជៈ ដែលពេញនិយម និងមានមនុស្សទទួលទានច្រើន ជាប្រចាំ នៅ​ជុំវិញសកលលោក។ ទាក់ទងនឹងសុខភាព មនុស្សមួយចំនួន គិតថា ទឹកផ្លែឈើសម្បូរជាតិស្ករ អាចមិនល្អ សម្រាប់សុខភាព។ ទោះជាយ៉ាងណា អ្នកមិនអាចប្រកែកបាននោះទេថា ទឹកផ្លែឈើសម្បូរទៅដោយសារជាតិចិញ្ចឹម ដែលរាងកាយ និងសុខភាពទូទៅ ត្រូវការ ដើម្បីទ្រទ្រង់ និងលូតលាស់។ ទាំងនេះ ជាទឹកផ្លែឈើ និងទឹកផ្លែបន្លែ ដែលសម្បូរសារជាតិចិញ្ចឹម និងជួយប្រឆាំងជំងឺ៖

. ទឹកផ្លែ Cranberry

  • ជួយការពារការឆ្លងមេរោគ ក្នុងផ្លូវទឹកនោម

. ទឹកប៉េងប៉ោះ៖

  • ជួយសមត្ថភាពស្រូបយកជាតិដែក
  • ជួយសុខភាពស្បែក
  • ជួយប្រព័ន្ធភាពស៊ាំ

. ទឹកមើមស្ពៃ៖

  • ជួយប្រឆាំងជំងឺបេះដូង
  • ជួយជំងឺរលាក
  • ប្រឆាំងជំងឺមហារីកមួយចំនួន

. ទឹកផ្លែប៉ោម៖

  • ជួយសុខភាពប្រព័ន្ធប្រសាទ
  • ជួយសុខភាពបេះដូង

. ទឹកផ្លែព្រូន៖

  • ជួយប្រព័ន្ធរំលាយអាហារ
  • ជួយដល់ការបង្កើត DNA និងកោសិកាឈាមក្រហម
  • ជួយសុខភាពស្បែក
  • ជួយសុខភាពភ្នែក

. ទឹកផ្លែទទឹម៖

  • ជួយដល់បញ្ហាកកឈាម
  • ជួយសុខភាពបេះដូង
  • ជួយការលូតលាស់ឆ្អឹង

. ទឹកក្រូច៖

  • ជួយដល់សមត្ថភាពស្រូបជាតិដែក
  • ជួយសុខភាពស្បែក

. ទឹកផ្លែទំពាំងបាយជូ៖

  • ជួយសុខភាពថ្លើម

 

ប្រភព៖ Healthline II https://www.healthline.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង