ជំងឺផ្លូវចិត្ត មានផលប៉ះពាល់អាក្រក់ណាស់ សម្រាប់មនុស្សទូទៅ ជាពិសេសកុមារ ឬក្មេងតូចៗ។ វាជារឿងធម្មតា ដែលកុមារ មានអារម្មណ៍ឡើងចុះ ម្ដងល្អ ម្ដងកិកកុក ងរ និងខឹង។ ក៏ប៉ុន្តែប្រសិនបើក្មេង មានអារម្មណ៍មិនល្អបែបនេះ រយៈពេលយូរ ឬជាច្រើនសប្ដាហ៍ អាណាព្យាបាល គួរមានការប្រុងប្រយ័ត្នអំពីសុខភាពផ្លូវចិត្តរបស់កូន។
សញ្ញាទាំង ៧ គួរបារម្ភពីផ្លូវចិត្តរបស់កុមារ៖
១. ខឹង និងប្រែប្រួលអារម្មណ៍ភ្លាមៗ ដោយគ្មានមូលហេតុ
២. ក្មេងមិនខ្វល់ពីរូបសម្បត្តិ ឬអនាម័យរបស់ខ្លួនឯង
៣. គេច និងមិនចង់រាប់អានមិត្តភក្ដិ គ្រួសារ ឬទៅសាលារៀន
៤. លែងធ្វើសកម្មភាព ដែលខ្លួនធ្លាប់ចូលចិត្ត
៥. ធ្វើសកម្មភាព ដែលបង្កគ្រោះថ្នាក់ (វាយតប់គ្នា លេងកីឡា ដែលប៉ះទង្គិចខ្លាំង ឬចូលចិត្តគេចសាលារៀន)
៦. ឧស្សាហ៍ឈឺក្បាល និងឈឺពោះ (គ្មានមូលហេតុច្បាស់លាស់)
៧. ផ្លាស់ប្ដូរទម្លាប់ញ៉ាំ និងទម្លាប់គេង
ប្រភព៖ Brightside II https://brightside.me/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង