ជំងឺសួត គឺជាជំងឺ ដែលប៉ះពាល់ដល់សុខភាពសួត ដែលធ្វើឱ្យសួតដំណើរការមិនបានល្អ។ មនុស្ស ដែលមានជំងឺសួត ប្រឈមនឹងការចុះខ្សោយនូវសមត្ថភាព (១) ដំណើរការមុខងារប្រព័ន្ធដង្ហើម (២) ការដកដង្ហើម និង (៣) មុខងាររបស់សួត។ ជំងឺសួត មានច្រើនប្រភេទ ហើយវាមានមូលហេតុបង្ក ដូចជា (១) ការឆ្លងបាក់តេរី វីរុស និងផ្សិត និង (២) បរិស្ថាន។ តើជំងឺសួត មានជំងឺអ្វីខ្លះ?
ប្រភេទនៃជំងឺសួត៖
១. ជំងឺផ្លូវដង្ហើុម៖
ជំងឺប្រភេទនេះ តែងប៉ះពាល់បំពង់ដង្ហើម (Airway) ដែលជាភ្នាក់ងារបញ្ជូនអុកស៊ីសែន និងជាតិហ្គាសផ្សេងៗ ចេញចូលសួត។ ជំងឺទាំងនេះ តែងធ្វើឱ្យបំពង់ខ្យល់រួមតូច ឬបិទរារាំងបំពង់ដង្ហើមតែម្ដង។
ជំងឺទាំងនេះ រួមមាន៖
រោគសញ្ញារបស់ជំងឺផ្លូវដង្ហើម គឺអ្នកជំងឺមានអារម្មណ៍ថា ដូចដកដង្ហើមតាមទុយោបឺត។
២. ជំងឺជាលិកាសួត៖
ជំងឺទាំងនេះ ប៉ះពាល់ទម្រង់នៃជាលិការបស់សួត។ ការមានស្នាម ឬការរលាកជាលិកា ធ្វើឱ្យសួតមិនអាចរីក ឬយឺតយារបានពេញលេញ (Restrictive Lung Disease)។ វាធ្វើឱ្យសួតពិបាកក្នុងការស្រូបយក អុកស៊ីសែន និងបញ្ចេញចោលនូវកាបូនឌីអុកស៊ីត។
ជំងឺទាំងនេះរួមមាន៖
រោគសញ្ញារបស់ជំងឺជាលិកាសួត គឺអ្នកជំងឺមានអារម្មណ៍ដូចជា (១) ពាក់អាវរឹបទ្រូង តឹងពិបាកដកដង្ហើម និង (២) មិនអាចដកង្ហើមធំ។
៣. ជំងឺសរសៃឈាមសួត៖
ជំងឺប្រភេទនេះ ប៉ះពាល់ដល់សរសៃឈាមសួត បង្កដោយការកកស្ទះ ស្នាម ឬរលាកសរសៃឈាម។ វាប៉ះពាល់មុខងារស្រូបយកអុកស៊ីសែន និងបញ្ចេញកាបូនឌីអុកស៊ីតរបស់សួត។ វាក៏អាចឈានចូលជំងឺបេះដូងផងដែរ។
ជំងឺដែលគេរាប់បញ្ចូល ក្នុងប្រភេទជំងឺសួតនេះ គឺជំងឺលើសឈាមសួត។
រោគសញ្ញាគឺ អ្នកជំងឺតែងមានអារម្មណ៍ថា ខ្វះដង្ហើម ឬដង្ហើមមិនគ្រប់គ្រាន់។
ជំងឺសួត ដែលកើតមានទូទៅ៖
១. ជំងឺហឺត
២. ការខូចខាតផ្នែកណាមួយ ឬផ្នែកទាំងអស់នៃសួត (Pneumothorax or Atelectasis)
៣. ជំងឺរលាកទងសួត (Bronchitis)
៤. ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ (COPD)
៥. ជំងឺមហារីកសួត (Lung Cancer)
៦. ជំងឺរលាកសួត (Pneumonia)
៧. ជំងឺហើមសួត (Pulmonary Edema)
៨. ជំងឺស្ទះសួត (Pulmonary Embolus)
ប្រភព៖ Medline Plus II https://medlineplus.gov/ & NIH II https://www.niehs.nih.gov/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង