កុមារ មិនញ៉ាំអាហារពេលព្រឹក ប៉ះពាល់សុខភាពរាងកាយ និងផ្លូវចិត្ត

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-08-30

យោងតាមអ្នកស្រាវជ្រាវ អាហារពេលព្រឹកផ្ដល់អត្ថប្រយោជន៍យ៉ាងសំខាន់ ដល់សុខភាពរាងកាយ និងសុខភាពផ្លូវចិត្តកុមារ អាហារពេលព្រឹក គឺជាផ្នែកមួយ ដែលជួយដល់សមត្ថភាពរបស់កុមារនៅសាលារៀន។ ក្នុងការសិក្សា គេរកឃើញថា អាហារពេលព្រឹក មានសារៈសំខាន់ សម្រាប់កុមារ ឬក្មេងវ័យជំទង់ ក៏ប៉ុន្តែប្រភេទអាហារ ដែលកុមារទទួលទាន ក៏មានឥទ្ធិពល និងអត្ថប្រយោជន៍ផ្សេងគ្នាផងដែរ។

 

ការសិក្សា បានបង្ហាញថា ការមិនទទួលទានអាហារពេលព្រឹក អាចនាំឱ្យកុមារ៖

. ប្រឈមកាន់តែខ្លាំងនឹងបញ្ហាផ្លូវចិត្ត

. ប៉ះពាល់ភាពទុកចិត្តលើខ្លួនឯង និងកើតមានអារម្មណ៍រំខាន និងជំងឺថប់បារម្ភ

. មានថាមពលខ្សោយ នៅពេលចាប់ផ្ដើមថ្ងៃថ្មី (ព្រោះមនុស្សប្រឈមនឹងកង្វះជាតិទឹក នៅពេលគេង)

. កុមារស្អប់រូបភាព ឬរូបរាងខ្លួនឯង និងមានបញ្ហាញ៉ាំអាហារ មិនប្រក្រតី

 

ប្រភព៖ Healthline II https://www.healthline.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង