ដូចអ្នកដឹងហើយថា ជាទូទៅវេជ្ជបណ្ឌិតតែងណែនាំ ឱ្យអ្នកទទួលទានផ្លែឈើឱ្យបានច្រើន ដើម្បីសុខភាព។ ប៉ុន្តែផ្លែឈើមានច្រើនជាង ២០០០ប្រភេទទៅទៀត។ តើអ្នកគួរជ្រើសរើស ផ្លែឈើមួយណា ទើបមានសារជាតិចិញ្ចឹមគ្រប់គ្រាន់? ពេទ្យយើងសូមណែនាំ ផ្លែឈើចំនួន ៧ប្រភេទ ដែលអ្នកគួរទទួលទានជារៀងរាល់ថ្ងៃ ព្រោះតែអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់វា។
ផ្លែឈើ ដែលមានអាហារូបត្ថម្ភខ្ពស់៖
១. ផ្លែប៉ោម៖
- សម្បូរ (១) ជាតិសរសៃ (២) វីតាមីន C
- ជួយគ្រប់គ្រងកម្រិតជាតិស្ករ ក្នុងឈាម
- ជួយគុណភាព នៃការរំលាយអាហារ
- ជួយពោះវៀន
- ជួយសុខភាពបេះដូង
- កាត់បន្ថយហានិភ័យជំងឺ (១) បេះដូង (២) ដាច់់សរសៃឈាម (៣) មហារីក (៤) លើសទម្ងន់ និង (៥) ប្រព័ន្ធប្រសាទ
២. ផ្លែប្ល៊ូប៊ែរី៖
- សម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម និងបញ្ហារលាក
- សម្បូរសារធាតុអង់តូស៊ីយ៉ានីន
- អាចប្រឆាំងរ៉ាឌីកាល់សេរី ដែលបំផ្លាញកោសិកា
- កាត់បន្ថយហានិភ័យជំងឺ (១) ទឹកនោមផ្អែមប្រភេទ២ (២) បេះដូង (៣) លើសទម្ងន់ (៤) សម្ពាធឈាមខ្ពស់ (៥) មហារីកមួយចំនួន និង (៦) ការអន់ថយខួរក្បាល
៣. ផ្លែចេក៖
- សម្បូរ (១) ប៉ូតាស្យូម (២) វីតាមីន B6 (៣) វីតាមីន C និង (៤) ម៉ាញ៉េស្យូម
- សម្បូរសារធាតុប៉ូលីហ្វេណុល (polyphenols) និង phytosterols
- ចេកខ្ចីជួយបង្កើនសមត្ថភាព (១) គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និង (២) ប្រព័ន្ធរំលាយអាហារ
៤. ផ្លែក្រូច៖
- សម្បូរ (១) វីតាមីន C (២) ប៉ូតាស្យូម (៣) ហ្វូឡាត (៤) វីតាមីន B1 (៥) ជាតិសរសៃ និង (៦) សារធាតុប្រឆាំងអុកស៊ីតកម្ម
- ជួយកាត់បន្ថយ (១) ការរលាក (២) សម្ពាធឈាម (៣) កូឡេស្តេរ៉ូល (៤) កម្រិតជាតិស្ករក្នុងឈាម ក្រោយបាយ
៥. ផ្លែស្រកានាគ៖
- សម្បូរសារជាតិចិញ្ចឹមជាច្រើន រួមមាន (១) ជាតិសរសៃ (២) ជាតិដែក (៣) ម៉ាញ៉េស្យូម (៤) វីតាមីន C (៥) វីតាមីន E និង (៦) សារជាតិ Carotenoids
៦. ស្វាយ៖
- ជាប្រភព (១) ប៉ូតាស្យូម (២) ហ្វូឡាត (៣) ជាតិសរសៃ និង (៤) វីតាមីន A C B6 E និង K
- ជួយការពាររាងកាយ ពីជំងឺរ៉ាំរ៉ៃដូចជា (១) ជំងឺទឹកនោមផ្អែមប្រភេទ២ (២) ជំងឺបេះដូង (៣) ជំងឺអាល់ហ្សៃម័រ (៤) ជំងឺផាឃីនសុន និង (៥) ជំងឺមហារីកច្រើនប្រភេទ
- ជួយពោះវៀន និងប្រព័ន្ធរំលាយអាហារ
៧. ផ្លែប៊័រ៖
- សម្បូរជាតិខ្លាញ់ល្អ និងមានជាតិស្ករទាប
- សម្បូរ (១) ប៉ូតាស្យូម (២) ជាតិសរសៃ (៣) វីតាមីន B6 (៤) ហ្វូឡាត (៥) វីតាមីន E និង K និង (៦) សារជាតិ Carotenoids
- (១) ជួយភ្នែក (២) កាត់បន្ថយកូឡេស្តេរ៉ូល និង (៣) រក្សាទម្ងន់បានល្អ
ប្រភព៖ Healthline II https://www.healthline.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង