អារម្មណ៍ខឹង អាចនាំឱ្យអ្នកឡើងទម្ងន់

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-08-22

កំហឹង មិនត្រឹមតែជាអារម្មណ៍មិនល្អនោះទេ វាអាចបង្កផលប៉ះពាល់ផ្សេងទៀត ដែលអ្នកមិនបានចាប់អារម្មណ៍។ កំហឹងមាន ៣ប្រភេទ ដែលមានរោគសញ្ញាផ្សេងគ្នា គឺ (១) ការបន្ទោសខ្លួនឯង (២) អាកប្បកិរិយាធ្វើអ្វីដោយប្រថុយប្រថាន (៣) ការចង់យំដោយមិនគ្រប់គ្រងបាន ឬផ្សេងៗទៀត។ ផលប៉ះពាល់មួយទៀតនោះ គឺការឡើងទម្ងន់។ ពេទ្យយើង សូមបង្ហាញថា ហេតុអ្វីបានជាកំហឹង នាំឱ្យអ្នកឡើងគីឡូ។

 

កំហឹង មិនមែនជាដំណើរការក្នុងអារម្មណ៍តែមួយនោះទេ ប៉ុន្តែវាក៏មានពាក់ព័ន្ធនឹងដំណើរការគីមី ក្នុងរាងកាយរបស់អ្នកផងដែរ។ នៅពេលអ្នកខឹង រាងកាយបញ្ចេញនូវអាដ្រេណាលីន ដែលធ្វើឱ្យអ្នកមានអារម្មណ៍កាច និងអាចឈានដល់ការប្រើកម្លាំងបាយ ឬអំពើហិង្សា។

 

ក្នុងអំឡុងពេលនោះ ឈាមហូរពីសរីរាង្គខាងក្នុង ទៅកាន់សាច់ដុំ នោះអ្នកមិនមានអារម្មណ៍ឃ្លាននោះទេ នៅពេលខឹង។ ក៏ប៉ុន្តែឥទ្ធិពលនេះ មានរយៈពេលខ្លីនោះទេ។ ប៉ុន្តែនៅពេលកម្រិតអាដ្រេណាលីនថយចុះ អ្នកនឹងត្រូវការអាហារយ៉ាងខ្លាំង ដើម្បីបំពេញថាមពល ដែលអ្នកបាត់បង់ នៅពេលខឹង។  ប្រសិនបើអ្នកមិនអាចគ្រប់គ្រង ការទទួលទាននេះ អ្នកអាចទទួលទានលើសបរិមាណ និងប៉ះពាល់ដល់ទម្ងន់របស់អ្នក។

 

អារម្មណ៍ថប់បារម្ភ អាចបង្កើតជាស្ត្រេស។ នោះវាបង្កឱ្យអរម៉ូន Cortisol កើនឡើង ដែលវាមានគ្រោះថ្នាក់សម្រាប់បេះដូង និងសម្ពាធឈាម ដែលមានឥទ្ធិពលលើទម្ងន់។ អរម៉ូន Cortisol បំប្លែងជាតិស្ករ ក្នុងឈាម ទៅជាខ្លាញ់ និងរារាំងការរំលាយអាហារ។ ចុងក្រោយ វាបង្កឱ្យអ្នកឡើងទម្ងន់ និងបង្កើនជាតិខ្លាញ់ក្នុងខ្លួន។

 

ស្ត្រេស អាចប៉ះពាល់ដល់ដំណេក។ នៅពេលអ្នកគេងមិនគ្រប់គ្រាន់ ភាគរយច្រើន គឺអ្នកជ្រើសរើសយកអាហារផ្អែមៗ ដើម្បីបំពេញថាមពល។ ដូចនេះ វាជំរុញឱ្យអ្នកឡើងគីឡូផងដែរ។

 

ដូចនេះ អ្នកគួរកាត់បន្ថយអារម្មណ៍ខឹងច្រើន និងមើលថែសុខភាពផ្លូវចិត្តឱ្យបានល្អ៕

 

ប្រភព៖ Bright Side II https://brightside.me/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង