ទាញយកអត្ថប្រយោជន៍សុខភាព ក្នុងតៅហ៊ូ

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-08-19

តៅហ៊ូជាអាហារ ដែលធ្វើឡើងពីទឹកសណ្ដែក ហើយជាអាហារមួយប្រភេទ ដែលមាននៅលើតុបាយគ្រួសារជាច្រើន ទូទាំងសកលលោក។ តៅហ៊ូ ក៏ជាអាហារ ដែលពេញនិយមមួយ ក្នុងប្រទេសកម្ពុជាផងដែរ។ តៅហ៊ូ មានដើមកំណើត នៅប្រទេសចិន និងមានវត្តមានជាច្រើនសតវត្សរ៍​មកហើយក្រៅពី​​អាច​​យក​​​តៅ​​ហ៊ូ ទៅធ្វើជាអាហារច្រើនប្រភេទ អ្នកក៏អាចទាញយកអត្ថប្រយោន៍​​សំខាន់ៗ មួយចំនួន សម្រាប់​​សុខភាពផងដែរ។

 

អត្ថប្រយោជន៍សុខភាព​របស់តៅហ៊ូ

. មានអាហារូបត្ថម្ភជាច្រើន

. អាចកាត់បន្ថយហានិភ័យជំងឺបេះដូង

. មានទំនាក់ទំនងនឹងការប្រឆាំងជំងឺមហារីក៖

  • មហារីកសុដន់ (ប៉ុន្តែស្ត្រី ដែលប្រតិកម្មនឹងអរម៉ូនអ៊ីស្ត្រូសែន គួរកាត់បន្ថយតៅហ៊ូ ឬទឹកសណ្ដែក)
  • មហារីកស្រទាប់ក្នុងស្បូន
  • មហារីកពោះវៀនធំ
  • មហារីកក្រពេញប្រូស្តាត
  • មហារីកក្រពះ
  • មហារីកសួត

. អាចកាត់បន្ថយហានិភ័យ​​ជំងឺ​​ទឹកនោម​​ផ្អែម

. ជួយឱ្យឆ្អឹងរឹងមាំ

. បង្កើន​​មុខងារខួរក្បាល

. កាត់​​បន្ថយ​​រោគសញ្ញា​​អស់រដូវ

. ​​ជួយ​​​ប្រឆាំងជំងឺ​​បាក់​​​ទឹចិត្ត

 

ប្រភព៖ Healthline II https://www.healthline.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង