គ្រោះទឹកជំនន់ បង្កជំងឺអ្វីខ្លះ?

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-08-16

កាលពីថ្មីៗនេះ មានគ្រោះទឹកជំនន់យ៉ាងធំ មិនធ្លាប់មានក្នុងរយៈពេល ៨០ឆ្នាំ ក្នុងប្រទេសកូរ៉េខាងត្បូង​ ដែលបង្កការខូចខាតអាគារ លំនៅដ្ឋាន និងប៉ះពាល់អាយុជីវិតជាង ១០នាក់ រួមទាំង​មានអ្នក​របួសជាច្រើនថែមទៀត​។ នៅក្រុងព្រះសីហនុ និងតំបន់មួយចំនួនទៀត នៅក្នុង​ព្រះរាជាណាចក្រកម្ពុជាយើង​ ក៏ដូចគ្នា កាលពីសប្ដាហ៍មុន និងបន្តដល់សប្តាហ៍នេះ បានជួបប្រទះភ្លៀងធំ និងទឹកជំនន់ផងដែរ។ ក្រៅពីការខូចខាត និងបាត់បង់ទាំងនេះ គ្រោះទឹកជំនន់ នាំមកនូវគុណវិបត្តិ ក្នុងនោះ មានជំងឺមួយចំនួន ដល់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ។ តើមានជំងឺអ្វីខ្លះ ដែលបង្កដោយទឹកជំនន់?

 

ជំងឺ ដែលអាចកើតមាន បណ្ដាលដោយគ្រោះទឹកជំនន់៖

. ឆ្លងមេរោគតាមប្រព័ន្ធផ្លូវដង្ហើម៖

ការឆ្លងមេរោគក្នុងប្រព័ន្ធដង្ហើម អាចប៉ះពាល់លើឆ្អឹងស៊ីនីស (រន្ធឆ្អឹងច្រមុះ) បំពង់ក សួត ឬបំពង់ខ្យល់។ ការឆ្លងមេរោគតាមប្រព័ន្ធដង្ហើម មានពីរប្រភេទគឺ៖

  • ឆ្លងមេរោគផ្លូវដង្ហើមខាងលើ៖
    • ជំងឺផ្ដាសាយធម្មតា (Common Cold)
    • រលាកកន្លើតសន្ទះខ្យល់ (Epiglottitis)
    • រលាកបំពង់ក (Laryngitis)
    • ឈឺបំពង់ក (PharyngitisSore Throat)
    • រលាកឆ្អឹងស៊ីនីស (Sinusitis)

 

  • ឆ្លងមេរោគផ្លូវដង្ហើម ខាងក្រោម៖
    • ជំងឺរលាកទងសួត (Bronchitis និង Bronchiolitis)
    • ឆ្លងមេរោគក្នុងទ្រូង (Chest Infection)
    • ជំងឺរលាកសួត (Pneumonia)

. ការឆ្លងមេរោគក្នុងពោះវៀន៖

  • ជំងឺរលាកក្រពះពោះវៀន Norovirus
  • ជំងឺរាករូស
  • ឆ្លងមេរោគរលាកថ្លើម ប្រភេទ A
  • ឆ្លងមេរោគរលាកថ្លើម ប្រភេទ E

. ជំងឺបង្កដោយសត្វមូស៖

  • ជំងឺគ្រុនឈាម (Dengue Fever)
  • ជំងឺគ្រុនឈីក (Chikunguya)
  • ជំងឺគ្រុនក្ដៅច្រើនប្រភេទ ទៅតាមតំបន់ផ្សេងៗ

. ជំងឺបង្កដោយសត្វកកេរ (កណ្ដុរ ឬកំប្រុក)៖

  • ការឆ្លងមេរោគ ក្នុងកោសិកាឈាមក្រហម តាមរយៈចៃឆ្កែខាំ (Babesiosis)
  • ជំងឺក្ដៅខ្លួនច្រើនប្រភេទ ទៅតាមតំបន់ផ្សេងៗ
  • ជំងឺ Lyme

 

ប្រភព៖ NIH II https://www.ncbi.nlm.nih.gov/, Cleveland Clinic II https://my.clevelandclinic.org/, CDC II https://www.cdc.gov/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង